ថ្មីៗនេះក្នុងការប្រកួតបាល់ទាត់មួយ សប្តាហ៍ទី ៤ ក្នុងក្របខណ្ឌរបស់ប្រទេស ប្រស៊ីល មូយ
បានជួបហេតុការណ៍ដ៏គួរអោយហួសចិត្តមួយ ដែលធ្វើអោយទស្សនិកជន ផ្ទុះសំណើចគ្រវី
ក្បាលនឹកស្មានមិនដល់ ។
នៅក្នុងជំនួបរវាងក្រុម Tupi-MG និង GO Aparecidense ពេលដែលលទ្ធផលបណ្តោះអាសន្ន
២ ទល់ ២ ក្នុងនាទីទី ៨៩ Tupi-MG មានឱកាសស៊ុតបាល់ តែត្រូវរំខានដោយ អ្នកផ្សេងដែល
មិនមែនជាកីឡាករទៅវិញ ។ បុរសដែលចូលមករំខាននោះ គឺជាសមាជិកក្រុមពេទ្យសង្គ្រោះ
បឋម ដែលបានចូលមកបន្លំធ្វើជាខ្សែការពារ ដោយឈរនៅជាប់បង្គោលទី ។ ពេលដែលបាល់
បំរុងតែនឹងចូលទីទៅហើយ ស្រាប់តែបុរសនោះ ទៅបាំងហើយទាត់ចេញជាច្រើនសារ ។
ពិតជាគួរអោយអស់សំណើចណាស់ នៅពេលដែលគេឃើញបែបនេះ ខាងក្រុម Tupi ខឹងយ៉ាង
ខ្លាំងតែទោះជាយ៉ាងណាក៏ដោយ ការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ២ ទល់ ២ ៕