CamNews

ប្លែកៗ 

តាំងស្នាដៃ បង្ហាញពីកាយវិការរួមភេទ របស់មនុស្សត្រូវគេរិះគន់

ហាងលក់សម្លៀកបំពាក់នេះ មានឈ្មោះថា “United Colors of Benetton” ស្ថិតនៅ SoHo
ក្បែរក្រុងញូវយ៉ក អាមេរិក។ បច្ចុប្បន្ន ហាងនេះកំពុងដាក់លក់សម្លៀកបំពាក់សម្រាប់សរទ
រដូវ ជាមួយ ដោយយកប្រធានបទ “Art of Knit”។
ហាង United Colors of Benetton កំពុងធ្វើអោយគេចាប់អារម្មណ៍ យ៉ាងខ្លាំង និងទទួលបាន
ការរិះគន់មិនតិចនោះដែរ ដោយសារតែហាងនេះដាក់តាំងស្នាដៃមួយចំនួនដែលធ្វើឡើង
ពីឡែន បង្ហាញពីកាយវិការរួមភេទរបស់មនុស្ស។
shop-quan-ao-mo-phong-tu-the-lam-chuyen-ay
Shop United Colors

ស្នាដៃទាំងនេះត្រូវបានបង្កើតឡើងដោយលោក Erik Ravelo ។ វាត្រូវបានដាក់តាំងជាមួយ
និងសម្លៀកបំពាក់ចម្រុះពណ៌ គួរអោយចាប់អារម្មណ៍។
shop-quan-ao-mo-phong-tu-the-lam-chuyen-ay
បន្ទាប់ពីបើកលក់ ហាងនេះក៏ត្រូវគេរិះគន់យ៉ាងច្រើន ដោយអ្នកខ្លះនិយាយថា វាហាក់ដូច
ជាចាក់វីដេអូ រឿងក្ដៅសាច់អោយក្មេងមិនទាន់គ្រប់អាយុមើលនោះដែរ។ ប៉ុន្ដែម្ចាស់ហាង
បានបកស្រាយថា ស្នាដៃនេះនឹងមិនមានផលប៉ះពាល់នោះទេ ដោយសារតែពួកក្មេងៗមិន
យល់នោះឡើយ។
shop-quan-ao-mo-phong-tu-the-lam-chuyen-ay
shop-quan-ao-mo-phong-tu-the-lam-chuyen-ay
គួររំលឹកថា យីហោ Benetton ធ្លាប់បានបង្កើតប្រការជាច្រើនដែលធ្វើអោយមានការរិះគន់ជា
បន្ដបន្ទាប់ ទាក់ទឹននឹងផលិតផលរបស់ខ្លួន ជាក់ស្ដែងដូចជាយុទ្ធនាការ UNHATE ដែលកើត
ឡើងកាលពីឆ្នាំ ២០១១។ល។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: United Colors of Benetton ​ Benetton ​ strange us