CamNews

ជីវិត និងការងារ 

សណ្ឋាគារប្រណិត ចំណាស់បំផុត នៅកណ្ដាលសមុទ្រ លេចឡើង (១៣៤ឆ្នាំ)

 

បារាំង៖ Spitbank Fort គឺជាបន្ទាយដ៏រឹងមាំ មានរាងជារង្វង់ ដែលឈ បង្អួតរាងយ៉ាងសង្ហារ
ក្នុងកណ្ដាលលំហសមុទ្រ នោះក៏ត្រូវបានគេស្គាល់ដែរថា វាគឺជាបន្ទាយទាហាន ជើងទឹក
របស់បារាំង។



Spitbank Fort ត្រូវបានកសាងក្នុងឆ្នាំ ១៨៧៨ សម្រាប់កងទ័ពបារាំង ក្នុងការការពារទប់ទល់
ទៅនឹងទ័ពឈ្លានពានប្រទេសអង់គ្លេស។ ពីមុនអាគារដ៏ចំណាស់មួយនេះ គឺសម្រាប់ផ្ទុកនូវកាំ
ភ្លើងធំ និងកងការពារប្រមាណជា ១៥០នាក់។ តែឥឡូវនេះ បានក្លាយជាទៅជាសណ្ឋាគារដ៏
ប្រណិតមួយ ដែលភ្ងៀវទូទៅអាចចូលទៅលេងបាន។ នៅទីនោះ គឺអាចមើលឃើញនូវ ទេស
ភាពដ៏ស្រស់ស្អាត និងថ្ងៃលិចផងដែរ។ មិនតែប៉ុណ្ណោះ ភ្ងៀវក៏អាចបរិភោគចំណីអាហារឆ្ងាញ់
ៗទីនោះ បានដែរ។

ភ្ងៀវគឺអាចទៅទីនោះ ដោយមធ្យោបាយ Taxi Boat និងចំណាយត្រឹម ៣៥០ ដុល្លារ ក្នុងការ
ស្នាក់នៅទីនោះមួយយប់។ វាពិតជាអស្ចារ្យមែន គេងកណ្ដាលសមុទ្រ ស្ដាប់សម្លេងទឹកសមុទ្រ
បោកលាន់សូរឆាវៗ៕

ដោយ៖ នារី
ប្រភព៖ dailymai

 


Tags: lifestyle living nice restaurant French