ស្វាយ ជាប្រភេទផ្លែឈើហូបផ្លែ ដែលមានឱជារស ឆ្ងាញពិសា អាចទទួលទានបានទាំងនៅខ្ចី
និង នៅពេលទុំ ឬ អាចទទួលទានជាបង្អែម ក៏បាន។ ផ្លែស្វាយ មិនត្រឹមតែ ជាផ្លែឈើសំរាប់
ទទួលប៉ុណ្ណោះទេ ប៉ុន្តែ ផ្លែស្វាយមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាព។
ការពារសុខភាពភ្នែក៖ ទទួលទានផ្លែស្វាយ មួយចំណិត មានផ្ទុកនូវសារធាតុវីតាមីន A ២៥
ភាគរយ ដែលមានតួនាទី ការពារភ្នែកឱ្យមើលឃើញច្បាស់ល្អ ការពារជំងឺខ្វាក់មាន់ និង ជំងឺ
ក្តៅ បានយ៉ាងមានប្រសិទ្ធិភាព។
ជួយការពារការកើតជំងឺមហារីក៖ ផ្លែស្វាយមានផ្ទុកនូវសារធាតុ antioxidantជាច្រើនដែល
ជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះរៀនធំ សុដន់ ក្រពេញប្រូស្តាតនិងជំងឺមហា
រីកឈាម។
ជាអាហារកម្លាំង៖ ផ្លែស្វាយពោរពេញទៅដោយវីតាមីនC និង សារធាតុ caroteniods ដែល
មានតួនាទី ជួយបង្កើនដល់ប្រព័ន្ធភាពស៊ាំ។
បន្ថយសារធាតុខ្លាញ់និងជួយរំលាយអាហារ៖ ផ្លែស្វាយសម្បូរដោយសារធាតុសរសៃវត្ថុ
ធាតុរអិល វីតាមីន C ដែលជាជំនួយក្នុងការរំលាយអាហារ និង កាត់បន្ថយជាតិខ្លាញ់។
ជម្រះស្បែក និង ធ្វើអោយភ្នែកមានសុខភាពល្អ៖ ផ្លែស្វាយមានផ្ទុកនូវ សារធាតុ beta
-carotenecarotene និង វីតាមីន C។ អ្នកអាចយកសាច់ស្វាយយកបិទលើមុខដើម្បីធ្វើឱ្យមុខ
របស់អ្នកស ភ្លឺរលោង និងជួសជុល កោសិកាចាស់ៗ។ ជាពិសេស វាមានផ្ទុកនូវ វីតាមីន A
អាចជួយថែរក្សាសុខភាព ពីជំងឺខ្វាក់មាន់ និង ជំងឺភ្នែកក្តៅ៕
ដោយ៖ វណ្ណៈ
ប្រភព៖ care2