ត្រូវបានចាត់ទុកថាជា"កូនពៅ" ក្នុងស៊េរីSportbike របស់Honda ភារកិច្ចធំបំផុតរបស់
CBR 250Rគឺយកជ័យជំនះលើ Kawasaki Ninja 250 ដែលជាស្តេចក្នុងប្រភេទម៉ូតូ
250 cc។
ជាគូប្រកួតប្រជែងនឹងគ្នាក្នុងប្រភេទម៉ូតូ Sportbike 250 cc ទាំងកំលាំងនិងបច្ចេកវិទ្យារបស់
ម៉ូតូHonda CBR 250R និង Kawasaki Ninja 250 គឺប្រហាក់ប្រហែលគ្នា។ ក្នុងពេលដែលម៉ូតូ
របស់Honda មានលទ្ធភាពផលិតម៉ាស៊ីនមានថាមពលបានតែ23,7សេស (ចំណែកKawasaki
Ninja 250R 25,5 សេស) ដូច្នេះទំងន់របស់វាស្រាលជាង គឺ153kg (ប្រៀបនឹង 161kgរបស់គូ
ប្រកួតប្រជែង)។
Honda CBR 250R និង Kawasaki Ninja 250R
និយាយពីល្បឿនអតិបរមា Kawasaki Ninja 250R មានលទ្ធភាពបង្កើនល្បឿនដល់128 km/h
ឯចំនួនជុំRPM បាន 10.000 ជុំ/នាទី។ ជាមួយគោលបំណងចង់បំបាក់គូប្រកួតដែលកំពុងស្ថិត
នៅលំដាប់កំពូលក្នុងស៊េរីម៉ូតូកីឡា250cc, Honda បានខិតខំយ៉ាងខ្លាំងដើម្បីជួយម៉ូតូរបស់ខ្លួន
មានដំណើរការយ៉ាងល្អ ស្ថិតក្នុងកំរិតខ្ពស់បំផុត។
ជាលទ្ធផល ម៉ូតូCBR 250R មានលទ្ធភាពជិះក្នុងល្បឿនមធ្យម139 km/h និងល្បឿនអតិបរមា
152 km/h ចំនួនជុំRPM 10.000 ជុំ/នាទី (ប៉ុន្តែមិនអាចរក្សាបានរយះពេលយូរ)។ ជាក់ស្តែង
Kawasaki Ninja 250R ធ្វើបានល្អជាង ដោយវាអាចបង្កើតល្បឿនពី0-100 km/h លឿនជាង
គូប្រកួត0,8 វិនាទី៕
វីដេអូសាកកំលាំងរវាងHonda CBR 250R និង Kawasaki Ninja 250R
Kawasaki Ninja 250R
Honda CBR 250R
ដោយ៖ និស្ស័យ
ប្រភព៖ zing