ដូចគ្នាជាមួយម៉ូតូ Brutale 1090 2013 ដែរ, F4 Version 2013 ថ្មីនេះ ក៏ត្រូវបាន MV Agusta
បំពាក់នូវប្រព័ន្ធប្រឆាំងនឹងការជាប់រឹងនៃហ្វ្រាំងកង់ (ABS) 9MPlus ថ្មីបំផុត ដែលបានអភិវឌ្ឍ
ដោយ Bosch ។
ក្នុងនោះ ការបំពាក់នេះ នឹងមាននៅលើទាំងស៊េរី F4 ស្តង់ដារ និងស៊េរីខ្ពស់ពីរទៀតគឺ F4 R
និង F4 RR។ ប្រព័ន្ធ ABS នៅលើ F4 2013 នឹង Support ដល់អ្នកបើកបរ នូវលក្ខខណ្ឌបីផ្សេង
គ្នាគឺ Normal, Race និង Off។
លក្ខខណ្ឌ Normal, ប្រព័ន្ធដំណើរការដូចធម្មតា ដើម្បីប្រឆាំងការរអិលនៃកង់ ពេលអ្នកបើកចាប់
ហ្រ្វាំងជាប់។ ក្នុងនោះ លក្ខខណ្ឌ Race ប្រើសំរាប់ផ្លូវប្រណាំង នឹងធ្វើឲ្យមានការថយចុះនូវការប៉ះ
ទង្គិចប្រព័ន្ធ ABS ដើម្បីផ្តល់នូវអារម្មណ៍បែបកីឡា ស្រួលជាង។ បើសិនមិនចូលចិត្តទេ អ្នកបើកបរ
អាចបិទវាបាន តាមរយះ លក្ខខណ្ឌ Off ។
តំលៃលក់របស់វា តាម MV Agusta បង្ហាញឲ្យដឹងសំរាប់ម៉ូតូដែលមានកំលាំង 998 cc F4, F4 R
និង F4 RR 2013 មានតំលៃបន្តបន្ទាប់គ្នាគឺ 23.500 USD, 26.500 USD និង 33.000 USD៕
ដោយ៖ សិលា
ប្រភព៖ TTE