ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស អេហ្ស៊ីប លោក Abdul Fattah al-Sisi ពណ៌នាឲ្យដឹងស្តី អំពីអំណះអំណាង ក្រុមឧទ្ទាម ISIS ដែលថាខ្លួនជាអ្នកនៅ ពី ក្រោយការវាយប្រហារ បាញ់ទម្លាក់ យន្តហោះប្រទេសរុស្ស៊ីនោះ ថា ជាការឃោសនាបំផ្លើសតែប៉ុណ្ណោះ ។
លោក Abdul Fattah al-Sisi គូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី អោយ ដឹងថា ដូចជាលឿនពេក ហើយ ក្នុងការ កំណត់ ពីមូលហេតុយន្តហោះធ្លាក់ ខណៈលក្ខខ័ណ្ឌ ធ្លាក់ ពិតប្រាកដ ស្ថិតនៅក្នុង មន្ទិលសង្ស័យនៅឡើយ ។ គួរបញ្ជាក់ យន្តហោះ រុស្ស៊ីមួយគ្រឿង បានធ្លាក់ និងផ្ទុះឆេះ នៅភាគ កណ្តាលឧបទ្វីប Sinai ព្រឹកថ្ងៃសៅរ៍ កន្លងទៅនេះ ដោយបានសម្លាប់ មនុស្សគ្មានសល់ ទាំង ២២៤ នាក់។ យ៉ាង ណាមិញ ថ្ងៃ ច័ន្ទ សប្តាហ៍នេះ ក្រុមហ៊ុន អាកាសចរណ៍ Kogalymavia ដាក់បន្ទុកស្តី បន្ទោសទៅលើ "ឥទ្ធិពលពីខាងក្រៅ" ដែលបាន ធ្វើ អោយយន្តហោះធ្លាក់ និងផ្ទុះឆេះ ប៉ុន្តែ ប្រធាន ភ្នាក់ងារអាកាសចរណ៍ស៊ីវិល រុស្ស៊ី លោក Aleksandr Neradko បកស្រាយ អោយដឹងថា ការលើក ឡើងខាងលើដែលថា "ឥទ្ធិពលពីខាងក្រៅ" ដែលបានធ្វើអោយ យន្តហោះធ្លាក់ និងផ្ទុះឆេះ នោះ គឺជាការគូសបញ្ជាក់ សន្មត់លឿនពេកហើយ ដោយមិនផ្អែកតាមសម្មតិកម្មពិតប្រាកដនៅឡើយទេ ។
ប្រធានាធិបតី ប្រទេស អេហ្ស៊ីប បន្តអោយដឹងថា ពីអំណះអំណាង ក្រុមឧទ្ទាម ISISដែលថាខ្លួនជា អ្នកនៅពីក្រោយការវាយប្រហារ បាញ់ទម្លាក់ យន្តហោះ ប្រទេសរុស្ស៊ីនោះ ថា ជាការឃោសនា បំ ផ្លើសតែប៉ុណ្ណោះ ព្រោះជាវិធីសាស្រ្តតែមួយគត់ ដែលអាចបំផ្លាញស្ថេរភាព សុវត្ថិភាព និងមុខមាត់ ប្រទេសអេហ្ស៊ីបនៅលើឆាកអន្តរជាតិ។ ជឿជាក់ខ្ញុំចុះ តំបន់ ដែល យន្តហោះបានធ្លាក់ ១០០% គឺ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងពេញលេញរបស់រដ្ឋាភិបាល ប្រទេស អេហ្ស៊ីប ។ លោក James Clapper នាយកស៊ើបអង្កេតថ្នាក់ជាតិ សហរដ្ឋអាមេរិកអោយដឹងថាពុំទាន់មានភស្តុតាងជាក់លាក់ ស្តែងអោយឃើញថាមានការវាយប្រហារ ពីសំណាក់ក្រុមភារវករ នៅ ឡើយទេ ប៉ុន្តែ ខ្ញុំក៏មិនបាន ច្រានចោលទាំងស្រុង ចំពោះការលើកឡើង ពីសំណាក់ក្រុម ISIS ថាខ្លួន ជាអ្នកវាយប្រហារ ទម្លាក់ យន្តហោះរុស្ស៊ី KGL9268 ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី