ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ២ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air France ដែលកំពុងតែ ហោះហើរពីទីក្រុង Washington និងពីទីក្រុង Los Angeles ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ នៅទីក្រុង Halifax និងទីក្រុង Salt Lake City ក្រោយមានការគំរាមបំ ផ្ទុះគ្រាប់បែក និងប្លន់យន្តហោះ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រាល់អ្នកដំណើរទាំងអស់ ត្រូវ បាន ជម្លៀសខ្លួនទៅកាន់ ទីកន្លែងដែលមានសុខសុវត្ថិភាព។ សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនអាកាសចរណ៍ Air France ឲ្យ ដឹងថា យន្តហោះ ២ គ្រឿង ដែល មាន ជើង ហោះហើរ AF055 និង AF065 សម្រេចចុះចតជា បន្ទាន់ ក្រោយទទួលបានការគម្រាមគំហែងបំផ្ទុះគ្រាប់បែក បន្ទាប់ ពី ហោះឡើង ។ យន្តហោះ ជើងហោះហើរ AF055 ឆ្ពោះ ទៅ កាន់ ទី ក្រុងប៉ារីស បន្ទាប់ពីហោះចេញពី រដ្ឋធានី វ៉ាស៊ិន តោន នោះ ត្រូវចុះចតជាបន្ទាន់ នៅទីក្រុង Halifax ។
អ្នកនាំពាក្យអោយអាកាស យានដ្ឋាន អន្តរជាតិ Halifax Stanfield International Airport គូស បញ្ជាក់ដល់សារព័ត៌មាន CBC អោយដឹងថា យន្តហោះ ជាលទ្ធផល បានចុះចតដោយសុវត្ថិភាព និងជម្លៀសក្រុមអ្នកដំណើរសរុបជិត ៧០០នាក់៕
- អាន ៖ បារាំង ប្រកាស សង្គ្រាមជាមួយ ISIS បេជ្ញា សម្លាប់ចោលទាំងរស់ ព្រោះ ISIS ជា "បិសាចវិកលចារិក"
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ