CamNews

យល់ដឹង 

ការ​​សិក្សា​​បង្ហាញ​​ថា ស្វាឪ​ អាច​​ញញឹម​​ដូច​​មនុស្ស

(វ៉ាស៊ីនតោន)៖ យោងទៅតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily  នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦ បានឲ្យដឹងថា ពពួកស្វាឪអាចញញឹម យ៉ាងស្ងាត់ស្ងៀម ដូចជាមនុស្សដែរ។

យោងទៅតាមការសិក្សាថ្មី ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី PLOS ONE របស់សហរដ្ឋអាមេរិកបានបង្ហាញថា ការប្រាស្រ័យទាក់ទងគ្នា របស់ពពួកស្វាឪ មានលក្ខណៈស្រដៀង នឹងមនុស្ស។

ដោយឡែក នាយកនិពន្ធនៃមហាវិទ្យាល័យ Portsmouth អ្នកស្រី Marina Davila-Rossបាននិយាយថា មនុស្សមានភាពប្រែប្រួល ដើម្បីបង្ហាញស្នាមញញឹមរបស់ពួកគេ ទាំងពេលនិយាយ និងពេលសើច។ អ្នកស្រី Marina Davila-Ross ក៏បានបន្តទៀតថា នេះគឺជាសមត្ថភាពក្នុងការផ្លាស់ប្តូរទឹកមុខ ដែលអាចធ្វើឲ្យមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកដទៃ។

ទោះបីជាយ៉ាងណាក្តី រហូតដល់បច្ចុប្បន្នពួកយើង មិនទាន់ដឹងនៅឡើយទេថា ពពួកស្វាឪអាចមានសមត្ថភាព ប្រែប្រួលទឹកមុខដូចជាមនុស្សដែរឬអត់។ ម្យ៉ាងវិញទៀត នៅក្នុងការសិក្សាថ្មី អ្នកស្រី Davila-Ross និង ក្រុមការងាររបស់គាត់បានថតរូបរបស់ស្វាឪ ចំនួន ៤៦ក្បាល នៅឧស្យានសត្វព្រៃ Chimfunshiនៃសាធារណរដ្ឋ ហ្សាមប៊ៀរ ក្នុងអាហ្វ្រិចខាងត្បូង ដើម្បីធ្វើការសិក្សាអំពីការប្រែប្រួល ទឹកមុខរបស់ពួកវា។

ជាក់ស្តែង ការសិក្សានេះបានបង្ហាញថា ស្វាឪទាំងនោះបាន បង្ហាញស្នាមញញឹមដូចគ្នាចំនួន ១៤ប្រភេទ ដោយពពួកមិនបានបញ្ចេញសំលេងអ្វីទាំងអស់។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទឹកមុខពេលសើចរបស់មនុស្ស មានលក្ខណៈដូចទៅនឹងទឹកមុខ សើចបើកមាត់របស់ពពួកស្វាឪដែរ។

តែទោះបីជាយ៉ាងណាក្តី ក៏នៅតែមានភាពខុសគ្នា មួយចំនួនរវាង មនុស្ស និង សត្វស្វាឪ៕

លទ្ធផលរូបភាពសម្រាប់ Like humans, chimps can smile silently: study

លទ្ធផលរូបភាពសម្រាប់ Like humans, chimps can smile silently: study

លទ្ធផលរូបភាពសម្រាប់ Like humans, chimps can smile silently: study

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Marina Davila Ross