ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់តូច មួយគ្រឿង បានធ្លាក់ និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ ចំផ្ទះ ប្រជាពលរដ្ឋក្នុងស្រុក នារដ្ឋ Ohio សហរដ្ឋអាមេរិក ។ ពលរដ្ឋក្នុងស្រុកភាគ ច្រើន គ្មានអគ្គីសនី ប្រើប្រាស់ ខណៈផ្ទះរងគ្រោះ ២ ខ្នង រងនូវការឆាបឆេះយ៉ាងខ្លាំង ។ មន្រ្តីល្បាត ទីក្រុង Ohio សរ បញ្ជាក់អោយដឹងថា មនុស្ស ៩ នាក់ នៅលើយន្តហោះ ទាំងអស់គ្នា ស្លាប់បាត់បង់ជីវិត គ្មានសល់ សូម្បីតែម្នាក់ ។
របាយការណ៍បញ្ជាក់អោយដឹងថា មានតែជនរងគ្រោះស្លាប់ ពីក្នុង យន្តហោះ តែប៉ុណ្ណោះ ខណៈ គ្មានជនរងគ្រោះរបួស ឬក៏ស្លាប់ ពីក្នុងផ្ទះនោះទេ ។ អ្នកដំណើរលើយន្តហោះ សរុប ៩ នាក់ ក្នុង នោះ ២ នាក់ ជាពីលុត ទាំងអស់គ្នា បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់លើកនេះយន្តហោះផ្ទុះ ឆេះចំផ្ទះប្រជាពលរដ្ឋ។ ប្រភពសារព័ត៌មាន ចុះផ្សាយអោយដឹងថា យន្តហោះ ធន់តូចដែលជួប គ្រោះអកុសលលើកនេះជាប្រភេទយន្តហោះធន់តូច Hawker H25B ដឹកអ្នកដំណោះ ឆ្ពោះទៅ កាន់អាកាសយានដ្ឋាន Akron Fulton Airport ប៉ុន្តែបានជួប គ្រោះអកុសលធ្លាក់ចុះ និងផ្ទុះឆេះចំ ផ្ទះប្រជាពលរដ្ឋក្នុងក្រុងទៅវិញ ។ មន្រ្តីពាក់ព័ន្ធ ក្នុងស្រុក ដែល ទទួលបន្ទុកក្នុងការតាមដាន និង ស៊ើបអង្កេតនោះកំពុងតែមមាញឹក ក្នុងការស្រាវជ្រាវ រកមូល ហេតុពិតធ្លាក់យន្តហោះ ប៉ុន្តែ ជំហានដំបូង មានការសន្មត់អោយដឹងថា មូលហេតុធ្លាក់ ទំនងមកពីយន្តហោះ បើកប្រទាក់នឹង ខ្សែកាប ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ហេតុការណ៍ធ្លាក់យន្តហោះ ធន់តូចមួយគ្រឿងនេះ បាន កើតឡើង នៅវេលារសៀល ម៉ោង ប្រមាណ ជាង ៣ ថ្ងៃអង្គារ ម្សិលមិញ នារដ្ឋ Ohio សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ