ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារស៊ើបអង្កេត លើកឡើង អោយ ដឹងថា យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់និងផ្ទុះឆេះ នៅអេហ្ស៊ីប សម្លាប់អ្នកដំណើរ សរុប ២២៤ នាក់នោះ ទំនងជាត្រូវធ្លាក់ ដោយសារតែមានការបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ នេះ បើយោងតាមការគូសបញ្ជាក់ ដោយ ផ្ទាល់ពីសំណាក់មន្រ្តីសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ទោះជាយ៉ាងណាក៏ដោយចុះ សេច ក្តីសន្និដ្ឋានផ្លូវការ ជាចុងក្រោយនោះ ពុំទាន់សម្រេចនៅឡើយទេ ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានផ្អាករាល់ការហោះហើរ ជើង យន្តហោះរបស់ខ្លួន ទៅមក រម ណីយដ្ឋាន Sharm el-Sheikh ដែលជា ទីកន្លែងនៃយន្តហោះ រុស្ស៊ី ជួបគ្រោះអកុសល ។ សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋាភិបាល ប្រទេស អេហ្ស៊ីបកាលពីពេលកន្លងទៅនេះធ្លាប់បាន ច្រានចោលការលើកឡើងថាករណីធ្លាក់យន្តហោះលើកនេះគឺជាការវាយប្រហារទម្លាក់ពីសំណាក់ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ។ ដោយឡែក អ្នកជំនាញ ស៊ើបអង្កេត មកពីរុស្ស៊ី អោយដឹងថា ដូចជាលឿនពេកហើយ ក្នុងការសន្មត់ពីមូលហេតុធ្លាក់ ពោល ហោចណាស់ ត្រូវការពេលវេលា ជាង១ខែ ដើម្បីបើកការស៊ើបអង្កេតអោយបានជាក់លាក់ និងពិតប្រាកដ ។
គួររំឮកថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ជួបគ្រោះអកុសលធ្លាក់ កាលពីពេលកន្លងទៅ នេះ គឹបម្រុងហោះទៅកាន់ ទីក្រុង St Petersburg តែបានធ្លាក់ចុះ នៅភាគកណ្តាលឧបទ្វីប Sinai ២៣នាទីក្រោយពីហោះចេញពីរមណីយដ្ឋាន Sharm el-Sheikh ព្រឹក ថ្ងៃ សៅរ៍ សប្តាហ៍កន្លងទៅ នេះ។ ភាគច្រើននៃជនរងគ្រោះ គឺជាភ្ញៀវទេសចរ រុស្ស៊ី ខណៈ យន្តហោះមួយគ្រឿងនេះ ប្រតិបត្តិ ការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី