CamNews

ព័ត៌មានអន្តរជាតិ 

សោកស្តាយណាស់!! ស្លាប់ជនជាតិថៃម្នាក់អ្នកមុជទឹកចូលទៅជួយក្មេង ១៣ នាក់ ក្នុងរូងភ្នំ

ថៃ ៖ យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា អតីតអ្នកមុជទឹករបស់កងទ័ពជើងទឹកម្នាក់ បានបាត់បង់ជីវីត ដោយសារតែខ្វះអុកសុីសែនដកដង្ហើម នៅពេលមុជទឹកចេញពីរូងភ្នំ ។ 

អតីតអ្នកមុជទឹកម្នាក់នោះមានឈ្មោះថា លោក Saman Kunam មានវ័យ ៣៨ ឆ្នាំ បានស្ម័គ្រចិត្តចូលរួមក្មេងៗ ១២ នាក់ និងគ្រូបង្វឹក់របស់ពួកគេម្នាក់ ដែលបានជាប់នៅក្នុងរូងភ្នំថាំហ្លួង ។ ប្រភពដដែលបន្តទៀតថា លោក Saman Kunam បានស្លាប់បាត់បង់ជីវីតម៉ោងជាង ២ ជិតភ្លឺ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ 

អភិបាលខេត្តឈៀងរ៉ៃបានថ្លែងទៅប្រាប់អ្នកកាសែតថា បុរសវ័យ ៣៨ ឆ្នាំដែលបានបាត់បង់ជីវីតនេះ មានតួនាទីជាអ្នកផ្តល់អុកសុីសែនដល់អ្នកមុជទឹកផ្សេងៗទៀត ប៉ុន្តែបែរជាធ្វើឲ្យលោកខ្លួនឯង ទៅជាខ្វះអុកសុីសែន រហូតបណ្តាលឲ្យបាត់បង់ជីវីតទៅវិញ ។ 

នេះគឺជាព័ត៌មានដ៏គួរឲ្យសោកស្តាយមួយ ។ ចំនែកឯក្មេងៗដែលនៅជាប់ រឹតតែជារឿងគួរឲ្យព្រួយបារម្ភ ខណៈអ្នកជំនាញមុជទឹកនៅតែបណ្តាលឲ្យបាត់បង់ជីវីត ចុះទម្រាំក្មេងៗដែលគ្មានជំនាញ កាន់តែពិបាកក្នុងការនាំយកពួកគេចេញមក ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ springnews


Tags: International news