CamNews

ប្លែកៗ 

គូស្នេហ៍ លើសទម្ងន់ សង្ឃឹម ការវះកាត់ជោគជ័យ ដើម្បី អាច រួមភេទ បានដូចគេឯង

ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍លើលទម្ងន់ មកពីខេត្ត Sichuan ប្រទេសចិន បានប្តេជ្ញាទទួលយកការ វះកាត់ ក្នុងគោលបំណង បង្កើនសុខភាពរបស់ពួកគេអោយបានល្អប្រសើរជាងនេះ និង មានកូនក្នុង ពេលឆាប់ៗខាងមុខនេះ ។

រៀបការតាំងពីឆ្នាំ ២០១០ គូស្វាមី ដែលត្រូវជាប្រពន្ធប្តី និងមានឈ្មោះថា Lin Yue និង Deng Yang នោះ ពួកគេទាំង ២ នាក់ មានអាយុ ៣០ ឆ្នាំហើយ បើនិយាយពីគីឡូវិញ សរុបជារួម អ្នកទាំង ២ មាន ទម្ងន់សរុប ៤០០ គ.ក ខណៈប្រការនេះ ពិតជាធ្វើអោយអ្នកទាំង ពីរ ពិបាកជាខ្លាំងពាក់ព័ន្ធសុខភាព ផ្លូវភេទ។ ស្រ្តីជាភរិយា លោកស្រី Deng អោយដឹងថា ហេតុផលតែមួយគត់ គីឡូធ្ងន់នេះហើយដែល រឿងមួយដ៏ឈឺក្បាលបំផុត ពិបាករកឈុតរៀបអាពាហ៍ពិពាហ៍អោយត្រូវនាងដងខ្លួនជាខ្លាំង ។

ដើម្បីបំពេញក្តីស្រមៃ ចង់ធ្វើជាឪពុកនិងម្តាយ គូស្វាមីមួយគូនេះ  បាន  សម្រេចធ្វើដំណើររយៈពេល យូរ ពីស្រុកកំណើត នៃខេត្ត Sichuan ទៅកាន់មន្ទីរពេទ្យក្រុង    Changchun  ខេត្ត Jilin ប្រទេសចិន ដើម្បីធ្វើការវះកាត់ សម្រកគីឡូ ។

របាយការណ៍ បញ្ជាក់អោយដឹងថា បុរសជាស្វាមី មានអាជីពជា អ្នកធ្វើការ   ក្រុមហ៊ុនឯកជន ខណៈ ភរិយារបស់លោក មានអាជីព ជាគិលានុបដ្ឋា ។ បុរសជាស្វាមី លោក Lin មានកំពស់ ត្រឹមតែ ១៦៣ ស.ម និងរង្វង់ចង្កោះដល់ទៅ ១៦០ស.ម ខណៈ នារីជាប្រពន្ធ   លោកស្រី  Deng មានកំពស់ត្រឹមតែ ១៦០ស.ម និង រង្វង់ចង្កោះដល់ទៅ ១៧០ស.ម ពោល រយៈទទឹង  សឹងតែស្មើនឹងបណ្តោយបាត់ទៅ ហើយ។ មុននឹងការមកដល់ ថ្ងៃវះកាត់ជាផ្លូវការ គូស្នេហ៍លើសទម្ងន់  ទាំង ២ នាក់នេះ ប្តេជ្ញាធ្វើ ការ ហាត់ប្រាណជាបន្តបន្ទាប់ ។ លោក Lin អោយដឹងថា ក្រោយពីការវះកាត់  ទទួលបានជោគជ័យមែន នោះ ពួកយើងនឹងនាំគ្នា ទិញសម្លៀកបំពាក់ថ្មីៗ ក៏ដូចជា ថតរូបអាពាហ៍ពិពាហ៍ថ្មីដូចគ្នាដែរ ៕

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC