CamNews

យល់ដឹង 

អស់កង្វល់រឿងសក់ស្ងួត ដោយវិធីងាយៗទាំងនេះ

យល់ដឹង ៖ ប្រសិនបើមិត្ដនារីចង់បានសក់ភ្លឺរលោង និងមានសុខភាពល្អ វាមិនគ្រប់គ្រាន់ទេ ដោយគ្រាន់តែទៅហាងធ្វើសក់។ សក់ស្រស់ស្អាតតម្រូវឱ្យចំណាយប្រាក់ច្រើនទៅលើផលិតផលផ្សេងៗ ប៉ុន្ដែជានិច្ចកាល គ្រឿងផ្សំដែលត្រូវការចាំបាច់សម្រាប់រក្សាឱ្យសក់ស្រស់ស្អាត និងមានសុខភាពល្អរកបាននៅក្នុងទូរគ្រឿងទេសបែបធម្មជាតិ។ ប្រហែលជា គ្រឿងផ្សំភាគច្រើន អ្នកមាននៅក្នុងទូរទឹកកករបស់ខ្លួនរួចទៅហើយ។ ការណែនាំបែបសង្ខេបខាងក្រោម អាចជួយអ្នកឱ្យស្វែងយល់ពីការព្យាបាលសក់ស្ងួតតាមបែបធម្មជាតិកម្រិតមូលដ្ឋាន។ ទីនេះយើងសូមណែនាំវិធីសាស្រ្ដបែបធម្មជាតិ ៥ យ៉ាង ដែលអាចធ្វើឡើងក្នុងរយៈពេលខ្លី និងចំណាយប្រាក់តិច។

 

១. ប្រេងអូលាវ៖ ការព្យាបាលបែបនេះ អាចយកមកប្រើប្រាស់ជាការម៉ាស្សា។  សូមចាក់ប្រេងអូលាវប៉ុន្មានដំណក់ទៅលើបាតដៃរបស់អ្នក ហើយម៉ាស្សាស្រាលៗលក្ខណៈរង្វង់មូលទៅលើស្បែកក្បាលរបស់អ្នក។ អនុវត្ដបែបនេះរឿយៗ រហូតដល់ស្បែកក្បាលរបស់អ្នកទទួលបាននូវការម៉ាស្សាសព្វទាំងអស់ បន្ទាប់មកត្រដុសសក់របស់អ្នកជាមួយប្រេងអូលាវ(ប្រសិទ្ធភាពកាន់តែប្រសើរ ប្រសិនបើប្រើប្រេងអូលាវសុទ្ធ) គ្របសក់នឹងកន្សែងពោះគោ ហើយទុកវាឱ្យបាន ៤៥ នាទីមុនពេលលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។


. ទឹកខ្មេះពណ៌ស៖ ការប្រើទឹកខ្មេះពណ៌សមួយស្លាបព្រាកាហ្វេ នៅពេលលាងជម្រះសក់របស់អ្នកជាមួយទឹកក្ដៅឧណ្ហៗ នឹងផ្ដល់ប្រសិទ្ធភាពខ្ពស់ចំពោះសក់ស្ងួត ស្រួយ និងបែកចុង។ ប្រសិនបើសក់អ្នកខូចធ្ងន់ធ្ងរ វាជារឿងប្រសើរក្នុងការលាយ ទឹកមួយពែង និងទឹកខ្មេះមួយពែងក្នុងចំណុះស្មើៗគ្នា ហើយចាក់វាទៅលើសក់របស់អ្នក បន្ទាប់មកទុកវាឱ្យបានរយៈពេលមួយម៉ោង មុនពេលលាងជម្រះ ដោយការយកកន្សែងពោះគោមកគ្របការពារសក់របស់អ្នក។

៣. ផ្លែប័រ៖ សាច់ផ្លែប័រ លាយជាមួយចេក និង Mayonnaise បង្កើតបានជាម៉ាស់ ដើម្បីពង្រឹងសក់ឱ្យរឹងមាំ។


៤.​ Mayonnaise៖ Mayonnaise អាចជាប្រភពដ៏មានតម្លៃ សម្រាប់ថែរក្សាសក់ ព្រមទាំងជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើម៉ាស់ ដើម្បីថែរក្សាសក់ស្ងួតទៀតផង។



រូបមន្ដ ដែលអ្នកនឹងត្រូវការ៖

  • ស៊ុតចំណែកស ១គ្រាប់
  • យ៉ាអួសុទ្ធ​ ១/៤ ពែង
  • Mayonnaise ១/៤ ពែង

ក្រោយពេលកូរស៊ុតឱ្យខាប់ល្អហើយ អ្នកអាចបន្ថែមយ៉ាអួ និង Mayonnaise។ លាបល្បាយនេះទៅលើសក់របស់អ្នក ហើយគ្របវាជាមួយនឹងមួកផ្លាស្ទីក បន្ទាប់មកទុកវាឱ្យបាន ៣០នាទី រួចលាងជម្រះល្បាយនោះជាមួយនឹងទឹកត្រជាក់ ហើយកក់សក់លាងជម្រះដោយសាប៊ូធម្មតា ដែលអ្នកតែងប្រើ។


៥. ស៊ុត៖ រូបមន្តព្យាបាលសក់ស្ងួតភាគច្រើនធ្វើឡើងពីស៊ុត ពីព្រោះវាសម្បូរដោយជាតិប្រូតេអ៊ីន និង lecithin។ ម៉ាស់អាចធ្វើជាច្រើនវិធី។ អ្នកអាចប្រើជាមួយស៊ុតវាយបំបែក ដោយលាបវាទៅលើសក់ មួយភាគម្ដងៗ ហើយទុកវាឱ្យបាន ១០នាទី។ សូមចងចាំថា ស៊ុតនេះវាមានក្លិនឆ្អាបបន្តិចហើយ ដូច្នេះត្រូវលាងវាជាមួយទឹក និងទឹកខ្មេះពណ៌ស៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ healthyfoodmind.com


Tags: Health news