ព័ត៌មានអន្តរជាតិ ៖ ប្រធានសន្តិសុខ របស់ប្រទេសរុស្សី អោយដឹងថា សកម្មភាពវាយប្រហារភារ វកម្មគឺជាហេតុផលដែលនាំអោយយន្តហោះរុស្ស៊ីធន់ A321 ធ្លាក់ចុះនិងផ្ទុះឆេះអំឡុងចុងខែកន្លង ទៅនេះ នៅក្នុងប្រទេសអេហ្ស៊ីប ដោយបានសម្លាប់មនុស្សគ្មានសល់ ទាំង ២២៤ នាក់ ។
"Traces of foreign explosives" ឬ ដាននៃគ្រាប់បែកបំផ្ទុះ ពីបរទេស ត្រូវ បានក្រុមការងារ រក ឃើញមាននៅលើ បណ្តាបំណែកកំទេចកំទី យន្តហោះធ្លាក់ នេះបើយោង តាមសម្តី ប្រធានសន្តិ សុខ FSB របស់ប្រទេសរុស្ស៊ី លោក Alexander Bortnikov គូសបញ្ជាក់ដល់ ប្រធានាធិបតី ដែល ជាប្រមុខរដ្ឋ លោក Vladimir Putin ។
លោក Putin ប្តេជ្ញាចិត្ត ដោយសន្យាថា នឹងប្រមាញ់អោយបាន ជនដៃដល់ដែលនៅពីក្រោយយក មកផ្តន្ទាទោសអោយខានតែបាន។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុល និយម ISIS ចេញ មុខ អះអាងថាខ្លួន ជា អ្នកវាយប្រហារ ទម្លាក់យន្តហោះរុស្ស៊ី នៅភាគ កណ្តាលឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប។ អ្នកដំណើរទាំងអស់ សរុប ២២៤ នាក់ ភាគច្រើនដែល ជាជនជាតិរុស្ស៊ីនោះ ស្លាប់ទាំងអស់ គ្មានសល់ សូម្បីតែម្នាក់ ។ ដោយយោងតាមសម្តី លោក Bortnikov អោយដឹងថា គ្រាប់បែក ត្រូវបានឧក្រិដ្ឋជនដាក់បង្កៃលើយន្តហោះ Metrojet ដែលជា គ្រាប់ផ្ទុកសារជាតិ TNT ដល់ទៅ ១គ.ក ។ ក្រោយមកទៀត គ្រាប់បែក ក៏ត្រូវបានបំផ្ទុះឡើងតែ ម្តង នៅពេលដែលយន្តហោះ សំកាំងខ្លួនលើអាកាស រយៈកំពស់ខ្ពស់ ឈានទៅកំទេចយន្តហោះ ធ្លាក់និងផ្ទុះឆេះ បង្កើតបានជាវិនាសកម្ម ប្រវត្តិសាស្រ្ត ថ្ងៃទី ៣១ តុលា តែម្តង ។
ប្រធានាធិបតី រុស្ស៊ី លោក Putin អោយដឹងថា រុស្ស៊ីទទួលបន្ទុកតាមប្រមាញ់ឧក្រិដ្ឋជន ដែលជា អ្នកនៅពីក្រោយការវាយប្រហារភារវកម្មលើកនេះ "ពួកយើងនឹងបន្តតាមប្រមាញ់ឧក្រិដ្ឋជន គ្រប់ ពេលវេលា គ្រប់ទីកន្លែង មិនខ្វល់ថាពួកគេលាក់ខ្លួននៅជ្រុងណាមួយនៃពិភពលោកនោះទេ ពួក យើងប្តេជ្ញាតាមប្រមាញ់អោយខានតែបាន" ។ ប្រភព បញ្ជាក់អោយដឹងថា រដ្ឋាភិបាលប្រទេស រុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ៥០លានដុល្លារ ទៅដល់បុគ្គលរូបណា ដែលផ្តល់ព័ត៌មានឈានទៅ ចាប់ឃាត់ខ្លួន ឧក្រិដ្ឋជន វាយប្រហារទម្លាក់យន្តហោះរុស្ស៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី