CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ រូបថត កំពូលស្តេចគ្រឿងញៀន ៣៤ ឆ្នាំមុន មុខ សេតវិមាន សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ ឈរ ​នៅ  ពីមុខ សេតវិមាន សហរដ្ឋ  អាមេរិក ជាមួយនឹង  កូនប្រុសរបស់ខ្លួន សន្លឹករូបថតខាងក្រោម ពីឆ្នាំ ១៩៨១ ត្រូវបានគេដឹងថា ជារូបភាព    ស្តេច  គ្រឿងញៀន កូកាអ៊ីន កូឡុំប៊ី ពោល ជាស្តេចគ្រឿងញៀន មានបំផុត នៅក្នុងទំព័រ ប្រវត្តិសាស្រ្ត ។

ប្រភពសារព័ត៌មានបរទេស បញ្ជាក់   អោយដឹងថា  សន្លឹក  រូបថត មួយប៉ុស្តិ៍នេះ ថតដោយ ភរិយា របស់លោក Escobar គឺលោកស្រី Maria Victoria នោះ ត្រូវបានបង្ហាញ វត្តមានឡើង នូវក្នុងវីដេអូ ឯកសារ HBO 2010 "Sins of My Father,"  ដែលជាវីដេអូ    ឯកសារ   និយាយពី រឿងរ៉ាងជីវិតពិត ស្តេចគ្រឿងញៀន កូកាអ៊ិន រូបនេះ ដែលយកចិត្តទុកដាក់ជាខ្លាំង  ទៅលើកូនប្រុស ទោល តែម្នាក់ គត់នោះគឺ Juan Pablo Escobar ចាប់  តាំង ពី  ពេលនោះមក ដូរឈ្មោះទៅជា Sebastian Marr - oquin ។ អំឡុង ពេលដែលលោកមានឥទ្ធិពលខ្លាំង ស្តេចគ្រឿងញៀន   កូកាអ៊ិន កូឡុំប៊ី រក ប្រាក់ ចំណូល   បានដល់ទៅ ៤២០ លាន ដុល្លារ ក្នុង  មួយ សប្តាហ៍ ជាមួយនឹង ការចែកចាយ កូកាអ៊ិន ទៅកាន់ទីផ្សារ ពិភពលោក ប្រមាណ ៨០ភាគរយ និងនាំចូល កូកាអ៊ិន ទៅកាន់ទឹកដី សហរដ្ឋអា មេរិក ប្រមាណ ១៥ តោនជារៀងរាល់ថ្ងៃ ។ អំឡុងឆ្នាំ ១៩៩៣ ត្រូវបានចារជាព្រឹត្តិការប្រវត្តិសាស្រ្ត នៅពេលដែល កំពូលស្តេចគ្រឿងញៀន រូបនេះ​ត្រូវបានគេបាញ់សម្លាប់ នៅក្នុងទីក្រុង ធំបំផុត លំ ដាប់ទី ២ របស់ កូឡុំប៊ី ទីក្រុង Medellín ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ៊ិនសាយដើ


Tags: Int news Breaking news World news Unt news Hot news Mexico Drug lord