CamNews

យល់ដឹង 

ស្វែងយល់ពីមួលហេតុ ដែលជំងឺរលាកសន្លាក់ បង្កឱ្យឈឺសន្លាក់ឆ្អឹង

រចនាសម្ព័ន្ធកាយវិភាគសាស្ត្រនៃសន្លាក់ចល័តទាំងអស់ គឺមានលក្ខណៈស្ទើរតែដូចគ្នា។ ជាលិកាសន្លាក់ផ្នែកខាងក្រៅ ត្រូវបានបង្កើតឡើងដោយជាលិកាតំណភ្ជាប់ដ៏រឹងមាំ ភ្ជាប់ជាមួយនឹងឆ្អឹង និងផ្តល់នូវភាពរឹងមាំ និងមានស្ថេរភាព។

ការឈឺចាប់សន្លាក់ដោយសារកង្វះនៃទឹករំអិលសន្លាក់ឆ្អឹង( Synovial Fluid) - ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

ផ្នែកខាងក្នុងនៃជាលិកា ត្រូវបានគ្របដណ្តប់ដោយបន្ទះនៃភ្នាសរំអិលសន្លាក់( synovium) ជាភ្នាស ដែលកោសិកាទទួលខុសត្រូវក្នុងការបញ្ចេញទឹករំអិលសន្លាក់ ។ រំអិលសន្លាក់ រួមជាមួយទឹក ដើរតួជារំអិល ដែលជួយរំញោចចលនាភ្ញោចចន្លោះឆ្អឹង។

រលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺរលាកដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ទ្រនាប់រំអិលសន្លាក់ ហើយនាំឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ និងបាត់បង់មុខងាររបស់សន្លាក់។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺស្វ័យស៊ាំ(autoimmune) ដែលបង្ហាញឱ្យឃើញលក្ខណៈតាមរយៈសារ ដែលបញ្ជូនទៅកោសិកាភាពស៊ាំឱ្យបំផ្លាញជាលិការបស់រាងកាយ ។ ជំងឺនេះ ភាគច្រើនកើតមានត្រង់ដៃ និងជើង​ ហើយរោគសញ្ញានៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃនេះរួមមាន៖


  •  ការរលាក និងការហើមជាលិការំអិលសន្លាក់ឆ្អឹង
  •  ឈឺចាប់ និងហើមសន្លាក់

ការវិវត្តនៃជំងឺនេះ នៅទីបំផុត បណ្ដាលឱ្យអង់ស៊ីមបំផ្លាញឆ្អឹង និងឆ្អឹងខ្ចី ដែលធ្វើឱ្យសន្លាក់ មានលក្ខណៈមិនស្មើល្អដូចដើម ហើយនាំឱ្យមានការឈឺចាប់កាន់តែខ្លាំង និងមិនអាចធ្វើចលនាបាន។ រោគសញ្ញាជាប្រព័ន្ធនៃជំងឺនេះ ដែលតែងកើតមានរូមមានដូចជា អស់កម្លាំង និងឈឺសាច់ដុំ។

ការឈឺចាប់សន្លាក់ ដែលបណ្តាលមកពីជម្ងឺរលាកឆ្អឹងខ្ចី (Osteoarthritis)

សមាសភាគដ៏ធំមួយទៀតនៃសន្លាក់ គឺឆ្អឹងខ្ចី។ ឆ្អឹងខ្ចី គឺជាប្រភេទនៃជាលិកាតំណភ្ជាប់ ដែលត្រូវបានបង្កើតជារចនាសម្ព័ន្ធដូចអេប៉ុង ហើយមានសមត្ថភាពក្នុងការត្រាំ និងច្របាច់ទឹកចេញ។ ជាលិការំអិលផ្តល់នូវផ្ទៃរំអិលមួយទៀត ខណៈពេលដែលរចនាសម្ព័ន្ធទឹក មានតួនាទីជាបូម(shock absorber) ដ៏ធំក្នុងអំឡុងពេលធ្វើសកម្មភាពទ្រទម្ងន់រាងកាយ។

ការឱនថយនៃឆ្អឹងខ្ចីនេះ គឺជាមូលហេតុបណ្ដាលឱ្យកើតជំងឺរលាកសន្លាក់ឆ្អឹង។ នៅពេលដែលឆ្អឹងខ្ចី បែកបាក់ សន្លាក់ត្រូវបានស្រោបតិចតួច ហើយផ្ទៃ ដែលមិនស្មើគ្នាទ្រេតលើគ្នាទៅវិញទៅមក ធ្វើឱ្យមានការឈឺចាប់ ដោយសារការកកិត។ លើសពីនេះទៀត ដោយសារឆ្អឹងខ្ចី មានសមត្ថភាពតិចក្នុងការទប់សម្ពាធនៃការធ្វើចលនា ទើ​បរចនាសម្ព័ន្ធនៅជុំវិញដូចជាឆ្អឹង ជាលិកាសន្លាក់ និងសរសៃពួរ កាន់តែចុះថមថយជាលំដាប់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ arthritis-health


Tags: Health news