CamNews

តារា 

ស្រីស្អាតទទួលទាន បបរសម័យ ប៉ុល ពត បើកថ្ងៃដំបូង គ្រាន់តែឃើញបបរក៏នឹកអាណិតប្រជាជនសម័យនោះ ខ្លោចចិត្តមែន

ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ ស្រីស្អាតម្នាក់ដែលគណនីហ្វេសប៊ុកឈ្មោះថា ហេង អូអុីន ​បានបង្ហោះរូបថតដោយភ្ជាប់មកជាមួយនិងចំណងជើងថា កញ្ញា បានទៅទទួលទាន បបរសម័យប៉ុល ពត ដែលកំពុងតែកក្រើកពេញបណ្តាញសង្គមនេះតែម្តង ។ 



នៅក្នុងនោះផងដែរ កញ្ញាបានឲបង្ហោះរូបភាពជាច្រើនសន្លឹក ដូចជាបបរសម័យប៉ុល ពត នេះមានទីតាំងនៅខាងត្បូងស្តុបសាលាគ្រួស ចំងាយ ១៥០០ម ខេត្ត សៀមរាប ដែលនឹងចាប់ផ្តើមបើកលក់ពីថ្ងៃនេះតទៅ ទីតាំង ខាងត្បូង ស្តុប សាលាគ្រួស ចំងាយ ១៥០០ម ។




ជាងនេះទៅទៀត ក្រៅពីលក់មានគុយទាវ បាយ ថែមទាំងមានលក់បបរសម័យ ប៉ុល ពត ប៉ុន្តែគេពុំទាន់ដឹងច្បាស់ថា វាគ្រាន់តែជាឈ្មោះ ឬបបរនេះអាចនឹងមានគ្រឿងផ្សំដូចកាលសម័យប៉ុល ពត ដែរ ឬ​ទេ ៕



ដោយ ៖ គន្ធា


Tags: Local news Social news