ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS រកប្រាក់ចំណូលបានរាប់លានដុល្លារ តាមរយៈការលក់ចេញប្រេងទៅកាន់ទីផ្សារងងឹត នៅក្នុង ប្រទេសទួរគី មុននឹងមានការនាំចេញ បន្តទៅកាន់ទីផ្សារពិភពលោក នេះបើយោងតាមការគូសបញ្ជាក់ ដោយផ្ទាល់ ពីសំណាក់ នាយក រដ្ឋមន្រ្តីប្រទេសអ៊ីរ៉ាក់ និងជា អតីតក្រុមប្រឹក្សាសន្តិសុខជាតិ លោក Mowaffak al Rubaie ។ មិន ត្រឹមតែប៉ុណ្ណោះ លោកគូសបញ្ជាក់បន្ថែមអោយដឹងថា រាល់សមាជិក ISIS ដែលរងរបួសធ្ងន់និង ស្រាល មានព័ត៌មានលេចឮអោយដឹងថា បានសម្រាកព្យាបាល នៅ ក្នុងមន្ទីរពេទ្យ ប្រទេសទួរគី ថែមទៀតផង ។

ប្រតិបត្តិការវាយប្រហារ កំទេចទីតាំងប្រេង ISIS គឺជា បេសកម្ម អទិភាព ពីសំណាក់ទ័ពអាកាស
ស្រាយបំភ្លឺដោយផ្ទាល់ អំឡុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន រុស្ស៊ី អ័រតេ លោក Mowa - ffak al Rubaie អោយដឹងថា រយៈពេល ៨ ខែចុងក្រោយនេះ ISIS លក់ចេញប្រេងទៅកាន់ទីផ្សារ ងងឹតប្រទេសទួរគី បានដល់ទៅ ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ជាបណ្តាប្រេងខុស ច្បាប់ពី ប្រទេសអ៊ីរ៉ាក់ ក៏ដូចជា ស៊ីរី ដេញចេញតាមរថយន្តប្រេងធំតូចទៅលក់នៅឯទីផ្សារងងឹត ប្រទេសទួរគី ៥០% នៃប្រេងទាំងអស់នោះ ត្រូវបាននាំចេញទៅកាន់ទីផ្សារ ពិភពលោក ។
លោកបន្តអោយដឹងថា កញ្ចប់ថវិកា ជាច្រើនសន្ធឹកសន្ធាប់ ដែលបានមកពី ការ ចរាចរណ៍ប្រេង ខុសច្បាប់ទៅកាន់ទីផ្សារងងឹតនោះ ប្រៀបបាន ជាបំពង់ខ្យល់អុកស៊ីសែន ជួយ ISIS អោយបន្ត ដកដង្ហើមបាន ឈានទៅគាំទ្រការវាយប្រហារ ភារវកម្ម ក្រុមរបស់ខ្លួន ។ ដូច្នេះ កាលបើ យើង សម្រេចកាត់ផ្តាច់ បំពង់ខ្យល់អុកស៊ីសែន ISIS មែននោះ ក្រុម ភារវករ មួយនេះ ពិតជាចប់គ្មាន ពាក្យថ្លែង។
នាយករដ្ឋមន្រ្តី ប្រទេស អ៊ីរ៉ាក់ បន្តអោយដឹងថា គ្មានមន្ទិលសង្ស័យអ្វីនោះទេ ដែលថា រដ្ឋាភិ បាលប្រទេសទួរគី ពិតជាបានដឹងច្បាស់ ពីប្រតិបត្តិការចរាចរណ៍ ប្រេងខុសច្បាប់ មួយនេះ ។ អ្នកជំនួញពីទីផ្សារងងឹត នៅក្នុងប្រទេសទួរគី ច្បាស់ណាស់ ពិតជាស្ថិតនៅក្រោមភ្នែក ច្រមុះ នៃ រដ្ឋាភិបាលក្នុងស្រុក ដែលមិនអាចគេចវេសបាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ