ព័ត៌មានអន្តរជាតិ ៖ បំណែកយន្តហោះ ដឹកអ្នកដំណើរសរុប ៥៤ នាក់នោះ ត្រូវបានរកឃើញហើយ នៅតំបន់ដាចស្រយាល ភាគខាងលិចខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី នេះ បើយោងតាមការគូស បញ្ជាក់ដោយផ្ទាល់ពីសំណាក់មន្រ្តីផ្លូវការ ។
គួរបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ The Trigana Air បានបាត់ការ ទាក់ទងពីក្រុមការ ងារ នៅវេលេម៉ោងប្រមាណជាង ៣ រសៀល ថ្ងៃអាទិត្យម្សិលមិញនេះ អំឡុងប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើរ ពីទីក្រុង Jayapura ទៅកាន់ទីក្រុង Oksibil ។ រដ្ឋមន្រ្តី ក្រសួងសាធារណការនិងដឹក ជញ្ជូនអោយដឹងថា បំណែកយន្តហោះធ្លាក់ខាងលើ ត្រូវបានប្រទះឃើញ នៅ តំបន់ Bintang ខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ពោលទីតាំងធ្លាក់មានចម្ងាយមិនសូវជាឆ្ងាយប៉ុន្មាននោះទេពីចំណតអា កាសយាន ដ្ឋាន ដែលគ្រោងនឹងធ្វើការចុះចត អាកាសយានដ្ឋាន Oksibil ។ ពុំទាន់មានសេចក្តីបំភ្លឺ នៅឡើយទេ ថាអាចនឹងមានមនុស្ស នៅរស់រានមានជីវិត ។
បន្ថែមពីលើនេះ ការិយាល័យ ប្រៃសនីយ៍ ប្រទេសឥណ្ឌូនេស៊ី គូសបញ្ជាក់ ដល់សារព័ត៌មានប៊ីប៊ីស៊ី អោយដឹងថា យន្តហោះ ជួបហេតុការណ៍ អាក្រក់ ខាងលើ គឺបានផ្ទុក កញ្ជប់លុយដល់ទៅ៤កញ្ជប់ ស្មើសាច់ប្រាក់សុទ្ធដល់ទៅ ៤៨៦,០០០ ដុល្លារដែលជាលុយសុទ្ធសម្រាប់ក្រុមអ្នកភូមិដែលរស់នៅ តំបន់ដាចស្រយាល នៃខេត្ត Papua ។ លោក Haryono ប្រធានការិយាល័យ ប្រៃសនីយ៍ Jayapura អោយដឹងថា ក្រុមការងាររបស់ពួកយើង កំពុងតែស្ថិតនៅក្នុងបេសកម្ម ពាំនាំលុយសុទ្ធទាំងនោះ យកទៅចែកជូន ដល់ក្រុមប្រជាជនក្រីក្រដែលរស់នៅតំបន់ដាចស្រយាលខាងលើ ។
បំណែកយន្តហោះធ្លាក់ ត្រូវបានប្រទះឃើញ ដោយក្រុមអ្នកភូមិ ក្រោយមក ធ្វើសេចក្តីរាយការណ៍ ដល់មន្រ្តីពាក់ព័ន្ធ។ លោក Suprasetyo អគ្គនាយកដ្ឋាន គមនាគមន៍ដែនអាកាស ឥណ្ឌូនេស៊ី សរ បញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋក្នុងស្រុក បានផ្តល់ជាព័ត៌មាន ថាមានករណី យន្តហោះធ្លាក់នៅ តំបន់ភ្នំ Tangok ។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ The Trigana Air ជើង ហោះហើរ ATR42-300 ម៉ាស៊ីន ២ មួយ គ្រឿងនេះ ផ្ទុកអ្នកដំណើរពេញវ័យសរុប ៤៤ នាក់ ក្មេងៗ និងទារក ៥ នាក់ និងក្រុមសហសេវិក ៥ នាក់ផ្សេងទៀត សរុប ៥៤ នាក់ ។ ហោះចេញពី អាកាសយានដ្ឋាន អន្តរជាតិ Jayapura នៅវេលា ម៉ោង ១៤ និង ២១ នាទី យន្តហោះមួយគ្រឿងនេះ បានបាត់ការទាក់ទង មួយម៉ោងក្រោយបន្ទាប់ពី ហោះឡើង មិនដល់ ២៤ ម៉ោង ក៏មានសេចក្តីរាយការណ៍ថាបានធ្លាក់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី