CamNews

តារា 

ហេតុអ្វីបានជាមនុស្សស្រលាញ់គ្នាចាំបាច់ត្រូវព្រាត់? ខ្លោចចិត្តយ៉ាងខ្លាំង ពេលបានឃើញនារីជាសង្សារ

ភ្នំពេញ ៖ នៅចាំគូស្នេហ៍មួយគូដែលស្រលាញ់គ្នាខ្លាំងនេះបានទេ? ពិតជារន្ធត់ចិត្តខ្លាំងណាស់ ព្រោះត្រូវព្រាត់មនុស្សដែលខ្លួនស្រលាញ់ ដោយមិនបានវិលត្រលប់មកមើលថែយើងវិញ ។ 



បុរសដែលជាសង្សារដែលបានបាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត ហើយពេលនេះមិត្តស្រីរបស់លោកក៏បានប្រារព្ធពិធីគំរប់ខួបស្នេហ៍រយៈ ៤ ឆ្នាំ ដែលពួកគេបានស្រលាញ់គ្នា ដោយគ្មានខាងប្រុស ព្រោះគាត់បានលាចាកលោកហើយ ព្រមទាំងភ្ជាប់ជាមួយនិងចំណងជើងចាក់ដោយអារម្មណ៍ អ្នកនិយមលេងអិនធឺណិត ឲ្យកាន់តែសង្វេកថា "ថ្ងៃ 27 . ខែ . 5 បងដឹងថ្ងៃនិងជាថ្ងៃអីអត់ Run ? ជាថ្ងៃដែលយើងស្រឡាញ់គ្នា 4 ឆ្នាំហើយ តែឆ្នាំនេះអត់ដូចឆ្នាំមុនទេ ព្រោះបាត់មនុស្សម្នាក់ដែលធ្លាប់ធ្វើអោយអូនសប្បាយចិត្ត បាត់ស្នាមញញឹមរបស់បង បាត់សំឡេងសើចសប្បាយដែលធ្លាប់មានក្តីសុខបំផុត តែពេលនេះបាត់ហើយបាត់រហូត បងដឹងទេថាអូនតែងតែនឹកបងរហូត Run នឹកពាក្យដែលធ្លាប់និយាយប្រាប់អូនថាស្រឡាញ់អូនខ្លាំងណាស់ ចុះពេលនេះបាត់ពាក្យទាំងអស់នោះទៅណាអស់ហើយ ?? តែអូនចង់ប្រាប់បងថាមនុស្សស្រីម្នាក់នេះនៅតែស្រឡាញ់បង នៅតែចង់នៅក្បែរបង ទោះដឹងថាមិនអាចក៏ដោយក៏អូននៅតែនឹកបងរហូត Hear Run Anaviversary 4 years na b som lanh Hear run" ។ 






បារម្ភពិតជាពិបាកទទួលខ្លាំងណាស់ នៅពេលដែលបាត់បង់មនុស្សដែលយើងស្រលាញ់ និងគ្មានថ្ងៃវិលត្រលប់មកវិញ ដោយបន្សល់ទុកត្រឹមតែ អនុស្សាវីយ៍ដែលធ្លាប់បានសាងរួមគ្នា ៕

ដោយ ៖ គន្ធា


Tags: Local news Social news