CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ វេលា ថ្មើរនេះ អគ្គីភ័យ កំពុងឆាបឆេះ សារមន្ទីវិទ្យាសាស្រ្ត ធំបំផុត នៅអឺរ៉ុប

ព័ត៌មានអន្តរជាតិ ៖ អគ្គីភ័យ កំពុងតែឆាបឆេះ អាគារសារមន្ទីរវិទ្យាសាស្រ្ត ធំជាងគេបំផុតនៅអឺរ៉ុប អាគារ City of Sciences and Industries នៅក្នុងទីក្រុង ប៉ារីស ប្រទេស  ​បារាំង ។​ ពាក់ព័ន្ធនឹងអគ្គី ភ័យដ៏ប្រឈមមួយនេះ បានធ្វើអោយមានផលប៉ះពាល់អវិជ្ជមាន ទៅដល់បរិស្ថានជុំវិញ ១០,០០០ ម៉ែត្រការ៉េ ។ ហោចណាស់ ក្រុមការងារ ពន្លត់អគ្គីភ័យ ២ នាក់ ទទួលរងរបួសស្រាល ។


យោងតាមប្រភព FranceInfo សំណង់អាគារ ៦ ជាន់រងនូវផលប៉ះពាល់ដោយសារការផ្ទុះឆេះលើក នេះ។ ពលរដ្ឋ ទីក្រុងប៉ារីស ប្រទេស បារាំង បានប្រើបណ្តាញសង្គម ចែករំលែក ព័ត៌មាន ​ អគ្គីភ័យ មួយនេះ​ថាមានផ្សែងហុយជាខ្លាំង ។ អ្នកនាំពាក្យ អោយភ្នាក់ងារ ពន្លត់អគ្គីភ័យ ទីក្រុង បារីសបាន លើកឡើងអោយដឹងថា ក្រុមការងារ ពន្លត់អគ្គីភ័យើងខ្ញុំ​ កំពុងតែប្រឈមខ្លាំង ក្នុង បេស កម្មលើក នេះព្រោះកម្លាំងឆេះ មានសភាពខ្លាំងខ្លា និង ក្តៅខ្លាំង ។ គួររំឮកថា សំណង់  អាគារ  សារមន្ទីរវិទ្យា សាស្រ្ត ធំជាងគេ នៅអឺរ៉ុប មួយនេះ បានទាក់ទាញភ្ញៀវទេសចរ មកពីជុំវិញ ពិភពលោក  ប្រមាណ ៥ លាននាក់ ជារៀងរាល់ឆ្នាំ​៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo