ព័ត៌មានកីឡា៖ ព្រឹតិការណ៍ប្រកួតប្រចាំសតវត្សិ៍រវាង ប៉ាក់គីអៅ នឹង Floyd បានត្រូវប្រជាពលរដ្ឋទូរទាំង សហរដ្ឋអាមេរិកថ្កោលទោសជាខ្លាំង បង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយចោទប្រកាន់ថាជាការប្រកួតបោកប្រាស់យកលុយ ប្រចាំប្រវត្ដិសាស្រ្ដទៅវិញ។
មិនតិចជាង ៣០ សិបពាក្យបណ្ដឹងនោះទេ ដែលបានចោទប្រកាន់ប៉ាក់គីអៅ ពីបទលាក់បាំងព័ត៌មានរបស់ខ្លួនដែលមានរបូស ហើយសម្រេចចូលប្រកួត ដោយខ្វះសមត្ថភាពមិនអាចបំពេញបានល្អ រហូតបរាជ័យក្រោមថ្វីដៃរបស់ Floyd។
ពាក្យបណ្ដឹងទាំងនោះ បានបន្ដទៀតថា ការប្រកួតនេះគឺមិនកើតទាល់តែសោះ ផ្ទុយទៅវិញកាន់តែធ្វើឲ្យមានភាពធុញទ្រាន់ទៅវិញ ដោយការប្រកួតដូចជាមិនបានខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនោះទេ ។ ទន្ទឹមនឹងនោះផងដែរ ពាក្យបណ្ដឹងមួយទៀត ចេញក្លឹបកម្សាន្ដ មួយកន្លែងឈ្មោះថា Flights Beer Bar ក្បែរ ប្រលានយន្ដហោះអន្ដរជាតិក្នុងទីក្រុង Los Angeles នៃរដ្ឋ California បានចោទប្រកានថា ប៉ាក់គីអៅ ព្រមទាំង អ្នកដំណាងរបស់កីឡាករ មិនឃើញមានបង្ហាញវិធានការ រឺ សកម្មភាពអ្វីប្លែកទេ ប៉ុន្ដែមានវិធានការរបស់គេ គឺក្ដាប់ឱកាសប្រមូលលុយទៅវិញ ។ Flights Beer Bar បានចំណាយលុយរហូតដល់ទៅ ២៦០០ ដុល្លារដើម្បីទិញសិទ្ធផ្សព្វផ្សាយបន្ដ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ទស្សនិកជនដែលទិញសំបុត្រម្នាក់ ១០០ ដុល្លារ ចូលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាកន្លែងកម្សាន្ដផ្សេងៗនោះ ដែលសរុបចំនួនរហូតដល់ទៅ ៤.៤ លាននាក់ បានដាក់ពាក្យបណ្ដឹងទាមទាលុយរបស់ពួកគេវិញ ។
កីឡាករប៉ាក់គីអៅ ព្រមទាំងអ្នកតំណាងរបស់ខ្លួន នៅមិនទាន់មានអ្វីជាការបំភ្លឺឲ្យកាន់តែច្បាស់នៅឡើយទេ ហើយចំណែកភ្នាក់ងាររបស់ កីឡាករ Floyd ក៏មិនទាន់ធ្វើការទាក់ទងមកវិញដែរ ក្រោយពីក្រុមអង្គចៅក្រមបានទាក់ទងម្ដងរួចទៅហើយ ។
ប៉ាក់គីអៅ ពិតជាមានបួសយ៉ាងធ្ងន់ធ្ងរមែន ប៉ុន្ដែកីឡាករបានលាក់ព័ត៌មានរបស់ខ្លួន ដោយឆ្លើយលើក្រដាសសំណួរ មិនមានអ្វីទាំងអស់ រហូតចប់ការប្រកួត ទើបកីឡាករសម្រេចសារភាពក្នុងសន្និសិតការសែត ដោយអះអាងថា កីឡាករពិតជាមានរបួសស្មាស្ដាំប្រាកដមែន ទើបកីឡាករប្រើដៃឆ្វេងច្រើន។ កីឡាករបានរងបួសកាន់តែធ្ងន់ធ្ងររហូតធ្លាក់ខ្លួនចូមមន្ទីពេទ្យវះកាត់ព្យាបាលទៀត ផង ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ scotsman