រឿងដែលមហាសេដ្ឋីមានបំផុតលើពិភពលោកម្នាក់ដូចជាលោកBill Gates លក់រថយន្ត
ជាទីស្រលាញ់របស់ខ្លួន បានធ្វើឲ្យមានការចាប់អារម្មណ៏ជាច្រើនពីសាធារណជន។
មានមនុស្សជាច្រើនបានឆ្ងល់ថា មហាសេដ្ឋីរូបនេះកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុរឺ បានជាលក់
រថយន្តPorsche 911 Turboដូច្នេះ? ជាក់ស្តែង យើងបានដឹងហើយថាការរកស៊ីរបស់Bill Gates
កំពុងមានការរីកចំរើនយ៉ាងខ្លាំង ការដែលគាត់លក់រថយន្តនេះ គឺគ្រាន់តែចង់ដូរស៊េរីថ្មីប៉ុណ្ណោះ។
រថយន្តPorsche 911 Turbo ស៊េរីឆ្នាំ1979 របស់ម្ចាស់ក្រុមហ៊ុន Microsoft
រថយន្តPorsche 911 Turbo ផលិតនៅឆ្នាំ1979 របស់ម្ចាស់ក្រុមហ៊ុនMicrosoft ត្រូវបានដាក់លក់មុន
នេះមួយសប្តាហ៍ ហើយវាក៏ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសអ្នកលេងម៉ូតរថយន្ត។
មុននឹងការដាក់ដេញថ្លៃ គេបានធ្វើការប៉ាន់ស្មានថាតំលៃរបស់រថយន្តនេះស្ថិតនៅចន្លោះពី55.000
ដុល្លារ ដល់71.000 ដុល្លារ។
ជាក់ស្តែង តំលៃចុងក្រោយរបស់រថយន្តនេះត្រូវបានអ្នកទទួលម៉ៅការរបស់អាឡឺម៉ង់ម្នាក់ទិញក្នុង
តំលៃ80.000 ដុល្លារ៕
ដោយ៖ និស្ស័យ
ប្រភព៖ 24h