CamNews

ជីវិត និងការងារ 

ខួបកំណើតលោកយាយម្នាក់ ត្រួវបានសៀភៅ​ Guiness កត់ត្រាទុក


អ៊ីតាលី៖​ បើតាមការអោយដឹងរបស់ទស្សនាដ្ដី Long Life ប្រទេសអ៊ីតាលី ដែលបានចុះ
ផ្សាយកាលពីពេលថ្មីៗនេះថា កម្មវិធីខួបកំណើត របស់លោកយាយម្នាក់ ដែលមានឈ្មោះ
Consolata Melis ជាកម្មវិធីដ៏អស្ចារ្យបំផុត ពោលគឺត្រួវបានសៀវភៅកំណត់ហេតុពិភពលោក
World Guiness កត់ត្រាទុកជាឯកសារប្រវត្ដិសាស្រ្ដមនុស្សជាតិ។


តាមការអោយដឹងពីប្រភពខាងលើបញ្ចាក់ថា​ នេះជាខួបកំណើតគម្រប់ ១០៥ ឆ្នាំរបស់លោក
យាយហើយ។ ខូបកំណើតនេះទៀតសោត គឺប្រារព្ធនៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង
គឺស្ថិតក្នុងតំបន់មួយ ដែលមានឈ្មោះថា​ Sardinia ប្រទេសអ៊ីតាលី។ អ្វីដែលធ្វើអោយ​សៀវ
ភៅ World Guiness កត់ត្រាទុកនោះគឺថា លោកយាយគឺជាមនុស្សចាស់ម្នាក់ ដែលមានវ័យ
ច្រើន ហើយជាពិសេស​ គឺលោកយាយមានកូន ចៅ និងចៅទួតចៅលា ច្រើនជាងគេលើពិភព
លោកទៀតផង។


គូរបញ្ចាក់ផងដែរថា លោកយាយសព្វថ្ងៃ គឺមានចៅដែលរៀបការហើយចំនួន ១៥​០ នាក់
លោកយាយក៏មាន បងប្អូនដែលមានអាយុ ៩០ ឆំា្នឡើងចំនួនបួននាក់ នៅរស់ផងដែរ។
លោកយាយ Melis បាននិយាយថា លោកយាយពិតជាសប្បាយចិត្ដណាស់ ដែលបានមក
រស់នៅជួបជុំគ្រួសារដ៏ធំបែបនេះ។


លោកយាយបានបន្ដថា​ កាលដែលគាត់មានអាយុវែងបែបនេះ គឺមកពីលោកយាយចូលចិត្ត
ហូបបន្លែ​​ផ្លែឈើច្រើន ប៉ុន្ដែហូបសាច់តិច និងជាពិសេសគឺ ការធ្វើលំហាត់ប្រាណជាប្រចាំ
ថ្ងៃ៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: lifestye knowdement meetin oldes sibilingItaly