ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ ទី ៥ បានស្លាប់បាត់បង់ជីវិត នៅវេលា ព្រឹក ថ្ងៃអាទិត្យម្សិលមិញ នេះ ក្រោយពីទទួលរងរបួស រលាកធ្ងន់ធ្ងរ ពាសពេញតែរាងកាយ អំឡុង មាន គ្រោះថ្នាក់ ផ្ទុះឆេះ ម្សៅពណ៌ នៅឯសួនទឹក Formosa Coast Fun ទីក្រុង New Taipei កោះ តៃវ៉ាន់ យប់ថ្ងៃទី ២៧ មិថុនា កន្លងទៅ ។
យោងតាមការគូសបញ្ជាក់ ពីសារព័ត៌មានតៃវ៉ាន់ ជនរងគ្រោះស្លាប់ ទី ៥ លើកនេះគឺជានារីវ័យ២២ ឆ្នាំមានឈ្មោះថា Huang Hsiao-hsuan រងរបួសធ្ងន់ ដោយសារ តែអវយវៈពេញតែរាងកាយ ជាពិ សេសដៃជើង រលាកធ្ងន់ធ្ងរ សឹងតែគ្មានប្រព័ន្ធឈាមរត់ ខណៈប្រការនេះ នាំអោយមានភាពអាក់ ដំណើរការទៅលើអវយៈទាំងអស់ ទាំងក្នុង និងក្រៅខ្លួន បរាជ័យ នេះជាការលើកឡើងពីសំណាក់ វេជ្ជបណ្ឌិត Wang Shu-wei មកពីមន្ទីរពេទ្យ Tzu Chi ។
ស្រ្តីជាម្តាយជនរងគ្រោះ បានស្នើបរិច្ចាកសរីរាង្គកូនស្រីខ្លួនទៅអោយ មន្ទីរ ពិសោធន៍ វេជ្ជសាស្រ្ត ប៉ុន្តែ វាមិនអាចទៅរួចនោះទេ ពីព្រោះ បណ្តាសរីរាង្គកូនស្រីដែលស្លាប់បាត់បង់ ជីវិតនោះ គឺមាន ស្ថានភាពរលាកខ្លាំងដល់ទៅ ៩០ ភាគរយឯណោះ ក្រោយ ពីរងគ្រោះ ពីគ្រោះ អកុសល ផ្ទុះឆេះ ម្សៅពណ៍ក្នុងកម្មវិធី "Color Play Asia" ខណៈបច្ចុប្បន្នភាព ជនរង គ្រោះ ធ្ងន់ ស្រាល ជិត ៥០០ នាក់ កំពុងតែសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ ។ មានការព្រួយ បារម្ភ លើកឡើងអោយ ដឹងថា តួរលេខអ្នកស្លាប់អាចកើនឡើង ខណៈជនរងគ្រោះធ្ងន់ធ្ងរ កាន់តែយ៉ាប់យឺន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន