CamNews

តារា 

នាង Aff Taksaorn និយាយអ្វីខ្លះពេលបែកធ្លាយដំណឹងអតីតស្វាមី កំពុងមានស្នេហាជាមួយតារាស្រីម្នាក់នេះ?

ថៃ ៖ ជារឿងដ៏ក្តៅគគុកមួយចំពោះរឿងរ៉ាវស្នេហាត្រីកោណរវាងនាង Matt Peeranee និងលោក Songkran Tejanarong និងភរិយាដើមគឺនាង Aff Taksaorn កំពុងតែកក្រើកពេញប្រទេសថៃ ។ 


កាលពីពេលថ្មីៗនេះ ភរិយាដើមគឺនាង Aff Taksaorn បានថ្លែងប្រាប់អ្នកកាសែតឲ្យឈប់សួរនាំរឿងនេះទៀត ព្រោះនាងនិងលោក Songkran Tejanarong បានលែងលះគ្នាដាច់ស្រាច់គ្នាតាំងពីខែកញ្ញាមកម្ល៉េះ ដូច្នេះរឿងទៅទាក់ទងជាមួយអ្នកណា ហាក់បីដូចជាមិនពាក់ព័ន្ធនឹងគ្នាទៀតនោះទេ ។ 


ទោះបីជាត្រូវជួបរឿងបែបនេះក៏ដោយ ប៉ុន្តែតារាស្រីវ័យ ៣៨ ឆ្នាំរូបនេះបាននិយាយថា នាងមិនបានប្រាប់ទៅកាន់កូនស្រីដែលប៉ារបស់នាងលួចទាក់ទងជាមួយស្រីផ្សេងឡើយ ព្រោះនាង Aff Taksaorn ចង់ឲ្យកូនរស់នៅយ៉ាងសុខសប្បាយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida