ព័ត៌មានអន្តរជាតិ ៖ វេលាល្ងាច ថ្ងៃអាទិត្យ ម្សិលមិញ ក្រោយពីបានដកស្រង់ ព័ត៌មានពី ទូរទស្សន៍ ក្នុងស្រុក ប្រទេស ប៉ាគីស្ថាន ទំព័រសារព័ត៌មានរដ្ឋចិន បានចេញសម្រង់ អត្ថបទផ្សាយ អោយដឹង ថា ក្រុមសកម្មប្រយុទ្ធ លើសពី ១០០ នាក់ ត្រូវបានសម្លាប់ ក៏ដូចជា បណ្តាកន្លែងលាក់ខ្លួនប្រាំបី កន្លែងផ្សេងទៀត ត្រូវបានបំផ្លាញ ក្រោយពីមានប្រតិបត្តិការ វាយប្រហារ តាមអាកាស ពីសំណាក់ កងទ័ព ប៉ាគីស្ថាន នៅឯភាគ ពាយព្យ ប្រទេស តំបន់ កុលសម្ព័ន្ធ ផ្ទាល់តែម្តង ។
បន្ថែមពីលើនេះ របាយការណ៍ បញ្ជាក់អោយដឹងថា លោក Abu Rehman ប្រមុខមេដឹកនាំ ក្រុម សកម្មប្រយុទ្ធ Uzbek ដែលជាអ្នកបញ្ជា អោយមានការវាយប្រហារ ជាលើកចុងក្រោយទៅលើ អា កាសយានដ្ឋាន អន្តរជាំតិ ក្រុង Karachi កាលពីថ្ងៃអាទិត្យមុននេះ មេដឹកនាំរូបនេះ ត្រូវបានគេជឿ ថាបានស្លាប់បាត់បង់ជីវិត ក្នុងប្រតិបត្តិការ វាយប្រហារ តាមអាកាស ម្សិលមិញនេះបាត់ទៅហើយ
សេចក្តីរាយការណ៍ បន្តអោយដឹងថា ប្រតិបត្តិការ សម្អាតក្រុម សកម្មប្រយុទ្ធលើកនេះ ត្រូវបានគេ ធ្វើឡើង នៅវេលាម៉ោង ២ និង ៣០នាទី ទាបភ្លឺ ម៉ោងក្នុងស្រុក ប្រទេស ប៉ាគីស្ថាន ដោយនៅក្នុង នោះ យន្តហោះចម្បាំង F-16 ជាអ្នកបើកការវាយប្រហារ ផ្ទាល់តែម្តង ។
គួររំឭកថា កាលពីថ្ងៃសៅរ៍កន្លងទៅ មួយថ្ងៃមុនការវាយប្រហារ កងទ័ព ប៉ាគីស្ថាន បានចេញ ឱសា នវាទព្រមាន ក្រុមសកម្មប្រយុទ្ធ មានវត្តមាន នៅតំបន់ កុលសម្ព័ន្ធខាងលើ ដោយតម្រូវ អោយចាក ចេញ ពីតំបន់នោះ ឬក៏បោះបង់ អាវុធចោល ។
ទន្ទឹមនឹងនេះ មានការលើកឡើង អោយដឹងថា ប្រតិបត្តិការ វាយប្រហារ កាលពីវេលាទាបភ្លឺ ឈាន ចូលថ្ងៃអាទិត្យ ម្សិលមិញ វាគឺជាការវាយប្រហារ សងសឹក ទៅនឹង ក្រុមសកម្មប្រយុទ្ធ បន្ទាប់ពីពួក គេបានបើកការវាយប្រហារ របស់ខ្លួន កាលពីវេលា យប់ ថ្ងៃអាទិត្យ សប្តាហ៍មុន ដោយបានសម្លាប់ មនុស្ស ៤០ នាក់ និង ២០ នាក់ផ្សេងទៀត រងរបួស ដោយនៅក្នុងនោះ ក្រុមឧទ្ទាម តាលីបង់ ក៏ដូច ជាក្រុម សកម្មប្រយុទ្ធ Uzbek ទាំងពីក្រុម បានចេញមុខអះអាង ថាខ្លួនជាអ្នកវាយប្រហារ និងនៅពី ក្រោយការវាយប្រហារ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង ការ៉ាជី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ