ជាការពិតណាស់ បើនិយាយពីជនបទវិញ សម្រស់របស់វាក៏មិនចាញ់ទីក្រុងប៉ុន្មានទេគឺ
វាមានសម្រស់ម៉្យាង បែបធម្មជាតិ ដែលបានធ្វើអោយប្រជាជនក្នុងទីក្រុងមួយចំនួនធ្វើ
ការផ្លាស់ទីលំនៅមករស់នៅទីនេះ។
នៅទីនេះ អត្រាដែលមានអំពើឧក្រិដ្ឋកម្មទាប ស្របពេលដែលលោកអ្នកអាចរីករាយជាមួយជីវិត
ដ៏ស្រស់ថ្លានៅតាមទីជនបទនេះផ្ទាល់ ។ ដោយឡែក បើតាមរបាយការណ៍បានបញ្ជាក់កាលពី
ម្សិលមិញបានអោយដឹងថា អតិផរណាកើនឡើងទ្វេដងនៅតាមទីជនបទ បើធៀបទៅទីក្រុង កី
ដូចជាទីប្រជុំជន។
ពោលគឺតម្លៃម្ហូបអាហារ ប្រេងសាំង វត្ថុប្រើប្រាស់ចាំបាច់ផ្សេងទៀត មានកើនឡើងលើសពីតម្លៃ
ធម្មតា។ដោយតួលេខបានបញ្ជាក់ថា បើលោកអ្នកចង់រស់នៅតាមទីជនបទត្រូវចំណាយថវិការជា
ប្រចាំឆ្នាំប្រមាណ £2,000 ដែលការចំណាយនេះវាលើសពីការចំណាយជាងរស់នៅក្នុងទីក្រុង
ទៅទៀត។ បើយោងទៅតាមការស្រាវជ្រាវ បានអោយដឹងថា អតិផរណាដែលបានកើនឡើងនៅ
តាមទីជនបទនេះ គិតជាមធ្យមបានកើនឡើងដល់ទៅ 7,7 ក្នុងមួយសេន អំឡុងរយៈពេលមួយឆ្នាំ
តែបើប្រៀបធៀបទៅអតិផរណាដែលបានកើនឡើងនៅតាមទីក្រុងវិញមានត្រឹមតែ 4,3 ក្នុងមួយ
សេនតែប៉ុណ្ណោះ។
ជាលទ្ធផលបានបង្ហាញអោយឃើញថា ប្រជាជនដែលរស់នៅតាមទីជនបទបានចំណាយប្រាក់ជា
មធ្យមដល់ទៅ £5,992 សំរាប់ទំនិញសំខាន់ៗប្រចាំថ្ងៃ គឺមានការចំណាយខ្ពស់ជាងការចំណាយ
របស់ប្រជាជនដែលរស់នៅក្នុងចក្រភពអង់គ្លេសដែលគិតជាមធ្យមចំណាយត្រឹមតែ £3,986 ។
បើយោងតាមសម្តីរបស់លោក Richard Percy ដែលជានាយក NFU បានបញ្ជាក់អោយដឹងថា ៖
ប្រជាជនដែលបានមករស់នៅតាមទីជនបទ គឺមានគុណភាពជីវិតល្អប្រសើរជាងប្រជាជនដែលបាន
រស់នៅតាមទីក្រុង ដោយពួកគេគិតគូរពីបញ្ហាសុខភាពជាចំបង តាមរយៈការទិញទំនិញយកមកប្រើ
ប្រាស់ដោយទទួលយកទំនិញណាដែលមានគុណភាពល្អតែប៉ុណ្ណោះ ។
ជារួមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ ក៏បានចងក្រងជាសៀវភៅដោយបានបញ្ជាក់ថា ជីវិតរស់
នៅតាមទីជនបទមានភាពល្អប្រសើរ តែ ត្រូវចំណាយប្រាក់ ច្រើនជាងអ្នករស់នៅតាមទីប្រជុំជន
ផ្សេងៗ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail