CamNews

តារា 

មហាសំណាង!! តារាស្រី ៣ ដួងដែលមានប្តីជាអ្នកមាន ទ្រព្យសម្បត្តិមហាសាល

ព័ត៌មានកំសាន្ត ៖ នៅក្នុងចំណោមតារាស្រីល្បីជាច្រើនរូប មានតារាស្រី ៣ ដួងដែលត្រូវបានគេដឹងថា ជាអ្នកដែលមានស្វាមីដែលមានទ្រព្យសម្បត្តិមហាសាល ។ 

អ្នកទាំង ៣នាក់នេះ គឺសុទ្ធតែជាអ្នកដែលមានរូបសម្រស់ស្រស់ស្អាត និងជាអ្នកដែលប្រលូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរណាស់មកហើយ ។ 

១ នាង Pinky Savika Chaiyadej 

តារាស្រីនាង Pinky Savika Chaiyadej បានរៀបការជាមួយសេដ្ឋី ផ្នែកអចលនទ្រព្យ និងជាអ្នកផលិតខ្សែភាពយន្តនៅទីក្រុង Pattaya កាលពីខែកញ្ញា ឆ្នាំ២០១៤ ។



ក្រោយពេលអាពាហ៍ពិពាហ៍ ស្វាមីរបស់នាង Pinky Savika Chaiyadej ដែលមានអាយុច្រើនជាងនាង១០ឆ្នាំ បានប្រកាសថានឹងឲ្យភរិយារបស់ខ្លួនឈប់ពីអាជីពសិល្បៈ ព្រោះចង់ឲ្យភរិយារស់នៅសុខស្រួល ។

២  នាង Champoo Araya 

តារាស្រីសាច់សខ្ចី នាង Champoo Araya ដែលជាតារាស្រីម្នាក់មានវ័យច្រើនហួស ប៉ុន្តែរូបសម្រស់នៅតែក្មេងជាងវ័យមិនគួរឲ្យជឿទាល់តែសោះ ។ 





នាង Champoo Araya បានរៀបការជាមួយនិង អ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិមហាសាលនៅក្នុងប្រទេសថៃ ។ ហើយនៅក្នុងថ្ងៃមង្គលការរបស់នាង គឺជាថ្ងៃដែលពិសេសនិង អស្ចារ្យជាងគេ នៅក្នុងទឹកដីប្រទេសថៃ ។ 

៣ នាង Aff Taksaorn 

តារាស្រី នាង Aff Taksaorn គឺជាគូស្នេហ៍ដែលផ្អែមល្អែមបំផុតក្នុងចំណោមគូសង្សារដទៃទៀត ដែលប្រលូកនៅក្នុងវិស័យសិល្បៈ ។ ក្រោយមកអ្នកទាំង ២ ក៍សម្រេចចិត្តរៀបការ ហើយមិត្តប្រុសរបស់នាង គឺជាអ្នកស្នងតំណែងគ្រួសារថែមទៀតផង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook 


Tags: Champoo Araya Pinky Savika Chaiyadej Aff Taksaorn