មនុស្សគ្រប់រូបតែងតែជៀសមិនផុតពីភាពស្រវឹងដោយសារតែ អ្នកគិតថា ស្រាគឺជាមិត្តយល់ចិត្ត
របស់អ្នក។ មានន័យថារីករាយ ក៏សា្រ កើតទុកក៏ស្រា ជប់លៀងក៏ និង នៅក្នុងកម្មវិធីផ្សេងៗ ជា
ច្រើនទៀត ក៏ស្រា។ វាមិនមែនជារឿងមួយ ដ៏អាក្រក់នោះទេ ប៉ុន្តែ អ្នកត្រូវទទួលទានវា ឱ្យមាន
កំណត់ កុំច្រើនពេក។ ប្រសិនបើអ្នកទទួលទាន ច្រើនពេក វានឹងបង្កឱ្យ អ្នកមានបញ្ហា ជាច្រើន
ដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ដោយសារការស្រវឹងបាត់បង់ការគ្រប់គ្រងនិងមានអាការឈឺក្បាល
ជាដើម។
ខាងក្រោមនេះគឺជាវិធីសាស្រ្តល្អៗ មួយចំនួនអាចជួយឱ្យបំបាត់អាការឈឺក្បាលនិងបន្សាបជាតិ
ស្រវឹង បានភ្លាមៗ៖
១/ លំហាត់ប្រាណ៖ នៅពេលដែលអ្នកទទួលទានស្រាបៀ ឬស្រា ច្រើនពេក លើកកំរិត វានឹង
ធ្វើឱ្យអ្នកចាប់ស្រវឹង និង មានអាការឈឺក្បាល។ ដូច្នេះ ការហាត់ប្រាណ ជាមួយដ៏ល្អមួយ ដែល
អាចជួយ បញ្ចេញញើស ដុតរំលាយជាតិខ្លាញ់ និង ជាតិពុល (ស្រាបៀ ឬស្រា) ពីក្នុងខ្លួនរបស់
អ្នក។ ជាពិសេស វានឹងធ្វើឱ្យអ្នក មានអារម្មណ៍ល្អ ប្រសើរឡើងវិញ (ស្វាងស្រា) បានភ្លាមៗ
បន្ទាប់ពីអ្នកហាត់កីឡារួច។
២/ ទឹក៖ ទឹកគឺជាវត្ថុធាតុម្យ៉ាងដែលប្រសិទ្ធិភាពក្នុងការបំបាត់អាការឈឺក្បាល និងបន្សាបជាតិ
ស្រវឹង បានយ៉ាងល្អ។ ប្រសិនបើ អ្នកកំពុងតែស្រវឹង ហើយមានអាការឈឺក្បាល មុនចូលគេង
ឬ ពេលចូលគេង អ្នកគ្រាន់តែ ផឹកទឹកឱ្យបាន ពីរ ទៅ បីកែវ ឬ កន្លះលីត្រ វានឹងជួយអ្នកបំបាត់
អាការឈឺក្បាលភ្លាម។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតផ្នែកចិត្តវិជ្ជាញៀននៅគ្លីនិក Mayo ណែនាំថា
ប្រសិនអ្នកផឹកស្រា ពីរកែវ អ្នកត្រូវផឹកទឹកមួយកែវ ជារៀងរាល់ពេល។ ធ្វើបែបនេះ គឺដើម្បីកុំឱ្យ
មានអាការឈឺក្បាល និង បន្សាបភាពស្រវឹងភ្លាមៗ។
៣/ រួមភេទ៖ មិនការស្រាវជ្រាវណាមួយបង្ហាញថាការរួមភេទនឹងឱ្យបាត់អាការឈឺក្បាលនោះ
ទេ ប៉ុន្តែ វាអាចនឹងធ្វើឱ្យពេលវេលាដើរលឿនជាងមុនដែលធ្វើឱ្យអ្នកភ្លេចគិត ពីបញ្ហាឈឺក្បាល
នៅពេល ដែលអ្នកកំពុងសប្បាយពេលរួមភេទ។ នេះគឺជាសំដី លោកបណ្ឌិត Joris C. Verster
ជាជំនួយការសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូល្លង់បាននិយាយថា។
៤/ កាហ្វេ៖ កាហ្វេអ៊ិន ជាប្រភេទនៃឱសថម្យ៉ាង ដែលមានតួនាទី យ៉ាងសំខាន់ ផឹកដើម្បីដាស់
អារម្មណ៍ឱ្យស្វាង និង ព្យាបាលអាការឈឺក្បាល បានភ្លាមៗ នៅពេលដែលអ្នកកំពុងស្រវឹង។
៥/ ខ្ញី៖ សូមខ្ញី ១ដុំ ចិតជាចំណិតស្តើងៗតូចៗ រួចទុកក្នុងកន្ត្រង ដាក់ក្នុងកូនចាន ឬ កែវ បន្ទាប់
មក ចាក់ទឹកក្តៅ ៤ភាគ ៥ នៃ កូនចាន ឬកែវនោះ។ រួចដាក់កញ្ចប់តែបៃតងចូល ទុករយៈពេល
១៥ ទៅ៣០នាទី ដកចេញវិញ បន្ទាប់មក ច្របាច់ទឹកក្រូចឆ្មារចូល ១ចំហៀង លាយជាមួយនឹង
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ ផឹកវាជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ menshealth, youtube