CamNews

កីឡា 

អ្នកចាំទីក្លឹប ស្វាយរៀង សរ សុភា ទទួល​មរណៈ​​ដោយសារ​ជម្ងឺ​គាំងបេះដូង

ភ្នំពេញ៖ អ្នកចំាទីដៃទី១ ក្នុងក្លឹបស្វាយរៀង (ក្លឹបព្រះខ័នរាជ) សរ សុភា បានទទួលមរណៈព្រឹកមិញនេះ ដោយសារតែជម្ងឺ គាំងបេះដូង នាពេលអំឡុងហ្វឹកហាត់ ។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកបង្គោលក្នុងក្លឹបស្វាយរៀង បានប្រាប់គេហទំព័រ Looking TODAY ថា“អ្នកចាំទីដែលជួយឲ្យ ស្វាយរៀងឈ្នះពាន Metfone ឆ្នាំ២០១២ បានដាច់ខ្យល់ស្លាប់ មុនពេលបញ្ជូន មកដល់មន្ទីរសូវៀត ក្នុងអំឡុងពេលហ្វឹកហាត់ សម្រួលសាច់ដុំ តាមរយៈការពិនិត្យ របស់ លោកវេជ្ជបណ្ឌិត” ។

លោកបានបន្តថា “ខ្ញុំ និងសុភា បានហែលទឹករួមគ្នា ក៏ប៉ុន្តែហែលបានបន្តិចសុភា ក៏បានឡើងមកវិញ មានអាការៈដូចជា មិនស្រួល ខ្ញុំ និងមិត្តរួមក្រុម ដឹកបញ្ជូន មកមន្ទីរពេទ្យភ្លាមៗ តែសុភាបានស្លាប់ តាមផ្លូវបាត់ទៅហើយ” ។

លោក វ៉ាន់ដេត បានបញ្ជាក់ថា អតីតកីឡាករមកពីក្លឹបជើងទឹក សរ សុភា វ័យ២៤ឆ្នាំគឺជាកីឡាករ មួយរូបមានសុខភាព ល្អខ្លាំងណាស់ ដែលបាន មកលេង ក្នុងក្លឹបស្វាយរៀងជិត៨ឆ្នាំ មកហើយរហូតដល់ពេលនេះ ហើយក៏ជាកីឡាករសំខាន់ មួយរូបដែលបានជួយឲ្យ ស្វាយរៀងឈ្នះ ពានលីកកំពូល កម្ពុជា Metfone Cambodian League ឆ្នាំ២០១៣ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh