CamNews

ព័ត៌មានអន្តរជាតិ 

សាកសព ជនរងគ្រោះ ស្លាប់ ក្រោយហេតុការណ៍ ធ្លាក់យន្តហោះ រុស្ស៊ី ត្រូវដឹក ទៅកាន់ មាតុប្រទេសវិញហើយ

ព័ត៌មានអន្តរជាតិ ៖ សាកសពជនរងគ្រោះ ច្រើនជាង ១៤០ នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុង ហេតុការណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍  កន្លងទៅ នៅក្នុងប្រទេសអេហ្ស៊ីប នោះ ត្រូវបានគេដឹកជញ្ជូនតាម   ជើង ហោះហើរ ទៅកាន់ទីក្រុង St Petersburg​ ប្រទេស រុស្ស៊ី វិញ ហើយខណៈបេសកម្មស៊ើបអង្កេត មូលហេតុធ្លាក់ នៅតែបន្តធ្វើយ៉ាងសស្រាក់សស្រាំ ។


គួរបញ្ជាក់ថា អ្នកដំណើរសរុប ២២៤ នាក់ ដែលមាន   វត្តមាន  នៅលើយន្តហោះ ភាគច្រើនជាភ្ញៀវ ទេសចរជនជាតិ រុស្ស៊ីនោះ ទាំងអស់គ្នា បានស្លាប់បាត់បង់ជីវិត  ក្រោយ  ពីយន្តហោះជួបគ្រោះអកុ សលធ្លាក់ចុះ នៅភាគកណ្តាលឧបទ្វីប Sinai ប្រទេស អេហ្ស៊ីប ។

បំណែក យន្តហោះធ្លាក់ ត្រូវបានគេរកឃើញពាសពេញផ្ទៃដី ២០គ.ម ការ៉េ នៃតំបន់ ភាគ កណ្តាល ឧបទ្វីប Sinai ។ មកដល់បច្ចុប្បន្នភាព សាកសពមនុស្ស ១៦៣ នាក់ ត្រូវបានគេរកឃើញហើយ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ក្រុមជី ហាត ដែលមានទំនាក់ទំនងស្អិតរមួតជាមួយនឹង ក្រុម រដ្ឋ  អ៊ីស្លាម  ជ្រុលនិយម ISIS នោះ បានធ្វើសេចក្តី ប្រកាស អះអាងនៅលើបណ្តាញសង្គម ថាខ្លួន ពិតជា បានវាយប្រហារ  ទម្លាក់ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ រុស្ស៊ី ជើងហោះហើរ KGL9268 ពិត   ប្រាកដមែន ។

គួររំឮកថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្សី KGL9268 បាន  ធ្លាក់ចុះ នាព្រឹកព្រលឹមថ្ងៃសៅរ៍ កន្លងទៅនេះ បន្ទាប់ពីហោះហើរ ចាកចេញពីរមណីយដ្ឋាន Sharm el-Sheikh ហោះទៅកាន់ទីក្រុង St Petersburg ប្រទេស រុស្ស៊ី ៕

- អាន ៖ ISIS អះអាង ថាបានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី សម្លាប់មនុស្ស ២២៤ នាក់ គ្មានសល់ សូម្បីម្នាក់

- អាន ៖ ក្តៅៗ ៖ យន្តហោះ រុស្ស៊ី បាត់ដាន រកឃើញ ថាបានធ្លាក់ បាត់ទៅហើយ នៅឧបទ្វីប


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268