តើធ្មេញរបស់អ្នកដែលបាត់បង់ភាពភ្លឺថ្លា ដោយសារតែពណ៍ប្រផេះ ឬក៏ដោយសារតែស្នាមប្រឡាក់? ភាពប្រឡាក់ច្រើនកើតឡើងនៅអាយុរបស់យើង ប៉ុន្តែអាហារ ភេសជ្ជះខ្លះ និង ទឹកថ្នាំខ្ពុលមាត់ អាចធ្វើមានស្នឹមនៅជាប់និងធ្មេញ។ ដោះស្រាយបញ្ហាដោយខ្លួនឯង ដើម្បីជួយអោយធ្មេញរបស់អ្នកភ្លឺសស្អាត និងជៀសផុតពីសារធាតុ ដែលធ្វើអោយធ្មេញមានដុះស្នឹម និងអាចជួយបញ្ឈប់ការប្រែពណ៌នៃធ្មេញ។ ប្រើអាថ៌កំបាំងដើម្បីធ្វើអោយធ្មេញស ដើម្បីស្តារឡើងនូវស្នាមញញឹមរបស់អ្នក។
០១) ធ្វើអោយធ្មេញសដោយខ្លួនអ្នក
អ្នកនឹងអាចកំចាត់ចោលស្នាមស្នឹម ដែលនៅផ្នែកខាងលើនៃធ្មេញរបស់ អ្នកដោយខ្លួនអ្នក។ ផលិតផលដែលធ្វើអោយធ្មេញស មួយចំនួនដូចជា ឩបករណ៍ ថ្នាំលាប និងថ្នាំដុសធ្មេញនិង អាចធ្វើអោយស្នាមស្នឹមឡើងស្តើង។ មានដំណោះស្រាយសម័យចាស់ ខ្លះៗដែលអ្នកអាចសាកល្បង។ ផលិតផលដែលធ្វើអោយធ្មេញស អ្នកអាចរកទិញបាននូវតាមបណ្តាហាងលក់ថ្នាំ ដែលបានបង្ហាញ ពីផលិតផល ដែលមាននៅក្នុងហាង។ ថ្នាំដុសធ្មេញប្រើសំរាប់ដុសខាត់ និងជាសារធាតុគីមីដែលអាចជំរុះចោល នូវស្នឹមដែលនៅ ផ្នែកខាងលើនៃ ធ្មេញ។ ចំពោះស្នឹមដែលនៅជាប់ក្រាស់ អ្នកនឹងត្រូវការជំនួយពីទន្តពេទ្យ។
០២) ឩបករណ៍ដែលធ្វើអោយធ្មេញស
ឩបករណ៍ដែលធ្វើអោយធ្មេញស គឺមានផ្ទុកនូវ carbamide peroxideជាសាប៊ូដែលអាចដុសខាត់ទាំងស្នាមស្នឹម ដែលនៅជ្រៅនិង នៅលើៗ និង អាចប្តូរពណ៍ធ្មេញពីធម្មជាតិរបស់អ្នកផងដែរ។ បើសិនអ្នកមានស្នាមស្នឹមកាហេ្វ នៅជាប់និងធ្មេញសាប៊ូដុសខាត់ ជាអ្នកដែលអាចជួយអ្នកបាន។ ជាមួយនិងឩបករណ៍ខ្លះ អ្នកអាចលាប Peroxide-based gel លើធ្មេញរបស់អ្នកជាមួយច្រាស ដុសធ្មេញតូចមួយ។ ចំពោះឩបករណ៍ផ្សេងទៀត សារធាតុអន្ធិលៗ គឺនៅក្នុងទ្រនាប់របស់ធ្មេញ ។
០៣) ការធ្វើអោយធេ្មញសដោយការប្រើថ្នាំលាបលើធ្មេញ
ការធ្វើអោយធេ្មញសដោយការប្រើថ្នាំលាបលើធ្មេញនិងធ្វើអោយធេ្មញ របស់អ្នកលែងមានស្នាមស្នឹម។ ឩបករណ៍ទាំងនេះ មានលក្ខណះស្តើង ស្ទើរតែមើលមិនឃើញ និង ហើយនៅសរសៃមានដោយ Peroxide-basedជា ជេល ធ្វើអោយធេ្មញស។
០៤) ថ្នាំដុសធេ្មញធ្វើអោយធ្មេញស
តើ ថ្នាំត្រូវយកស្នាមស្នឹមនៅលើធេ្មញចេញបានយ៉ាងដូចម្តេច?ថ្នាំដុស ធេ្មញដែលអាចរកទិញបានតាមហាង ដោយមិនចាំបាច់វេជ្ជបញ្ជា ជេល និងទឹកថ្នាំដែលអាចជួយយកចេញនូវស្នាមស្នឹម នៅផ្ទៃខាងលើនៃធ្មេញ។ ផលិតផលជាច្រើនមានផ្ទុកដោយសារធាតុ ដុសខាត់ សារធាតុគីមី ឬក៏ ភ្នាក់ងារប៉ូលា វា មិនដូចជាការធ្វើអោយធ្មេញសដោយ ប្រើសាប៊ូនោះទេព្រោះវាមិនបានប្តូរពណ៍ធ្មេញ ធម្មជាតិនោះទេ។
០៥) មធ្យោបាយដោះស្រាយសំរាប់ការធ្វើអោយធ្មេញស
មនុស្សខ្លះនៅតែ ចង់ប្រើមធ្យោបាយដោះស្រាយចាស់នៃការ ដុតទឹកសូដា និង ថ្នាំដុសធ្មេញ ដើម្បីធ្វើអោយធ្មេញសនៅតាមលំនៅ ឋាន។ អាហារខ្លះដូចជា ស្ពៃក្តោបចិន ផ្លែប៉ោម ផ្លែព័រ និង ការ៉ុត អាចជួយ លាងចោលនូវកាកសំនល់ ដែលនៅលើធេ្មញរបស់អ្នក។ ការទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ គឺជាអ្នកដែលមានសកម្មភាពលាង សំអាតនិងជាគន្លឹះបញ្ចេញទឹកមាត់។
០៦) ការការពារស្នាមស្នឹមនៅលើធ្មេញ
នៅពេល អាយុរបស់យើងកាន់តែចាស់ស្រទាប់ខាងក្រៅនៃធ្មេញ ស្តើងទៅៗ។ស្រទាប់ដែលគេច្រើនសំគាល់ហៅថា ស្រទាប់ dentinគឺ មានពណ៍លឿង។ ដូចនេះហើយវាជារឿងសំខាន់ ក្នុងការព្យាយាមជៀងវាងពីស្នាមស្នឹម នៅលើធេ្មញពីដំបូង ជាពិសេសបន្ទាប់ពីការធ្វើអោយធ្មេញសហើយ។
០៧) ចូរកុំជក់បារី
មិនត្រឹមតែមានផលអាក្រក់ ចំពោះសុខភាពនោះទេ ការជក់បារីគឺជាការប្រព្រឹត្តិខុស នៅពេលដែលវាធ្វើអោយមានស្នាមស្នឹមជាប់ធេ្មញ។ ថ្នាំជក់ជាមូលហេតុធ្វើអោយមានស្នឹមពណ៍ត្នោត ដែលចូលទៅក្នុងចង្អូរ និងរន្ធរបស់ស្រទាប់ធេ្មញ។ ស្នឹមដោយសារថ្នាំជក់ មានការពិបាកយកចេញ ដោយការដុសធេ្មញតែម្យ៉ាងណាស់។ អ្នកជក់បារីយូរប៉ុណ្ណាស្នឹមកាន់ច្រើនប៉ុណ្ណឹង។ ការជក់បារីក៏ជាមួលហេតុ ធ្វើអោយខ្យល់ដង្ហើមមានក្លិនអាក្រក់ ហើយធ្វើអោយរលាកអញ្ចាញផងដែរ និងធ្វើអោយមានកត្តាប្រឈមមុខ និងមហារីកគ្រប់ប្រភេទ។
០៨) អាហារដែលធ្វើអោយមានស្នឹមជាប់ធ្មេញ
មាន ហេតុផលផ្សេងទៀតក្នុងការមើលនូវអ្វីដែលអ្នកបរិភោគ។ អាហារខ្លះអាចធ្វើអោយធេ្មញប្តូរពណ៌។ទន្តពេទ្យបាននិយាយថានេះ គឺជាវិធីសំរាប់ប្រាប់អ្នកពីកំហុស៖ អ្វីដែលអាចធ្វើអោយមានស្នឹមសៗជាប់និងធ្មេញ ស្នឹមកាហ្វេ ជាឩទាហរណ៍។កំហុសផ្សេងទៀត មានដូចជាតែ សូដាខ្មៅ និងទឹកផ្លែឈើ។ ស្នឹមទាំងនោះវិវត្តន៍ទៅយឺតៗ និងអាចសំគាល់បាននៅពេលដែលយើងចាស់។
០៩) គិតនូវពេលដែលអ្នកផឹក
ការផឹកស្រាក្រហមក៏ ទឹកទំពាំងបាយជូ ក៏អាចធ្វើអោយមានកាន់ស្នឹមបានយ៉ាងស្រួលដែរ។ វាមិនមានន័យថាអោយអ្នកបោះបង់ វានោះទេ ប៉ុន្តែត្រូវខ្ពុលមាត់បន្ទាប់ ពីផឹកហើយ។ អាហារភាគច្រើន ដែលធ្វើអោយធ្មេញមានស្នឹមកាន់ផ្លែឈើ និងបន្លែពណ៌ចាស់ ផ្តល់អោយពួកគេនូវសារជាតិចិញ្ចឹម។ ប៉ុន្តែពណ៌ផ្លែ blueberriesនិង blackberries ក៏ជាប់នៅលើធ្មេញដែរ។ ការពារស្នឹមជាប់ធ្មេញ ដោយ៖
-ដុសធ្មេញភា្លមៗបន្ទាប់ពីញុំាអាហារហើយ
-ខ្ពុលមាត់ជាមួយទឹក
១០) ផឹកទឹកសម្រាប់កីឡាប៉ះពាល់ធ្មេញ?
នៅពេលដែលអ្នកផឹកភេសជ្ជះ ដែលមានជាតិផ្អែម វាមិនមានការល្អសំរាប់ធ្មេញនោះទេ។ ទឹកពិសារបង្កើនកំលាំង និងទឹកផឹកសំរាប់ការហាត់ប្រាណ ក៏អាចមានផលអាក្រក់ដែរ។ នេះបើយោងទៅតាមការសិក្សាមួយនៅក្នុង General Dentistry។ អ្នកស្រាវជ្រាវបានរកឃើញថា ភេសជ្ជះទាំងនេះ ក៏ដូចជាទឹកផ្លែក្រូចដប និងអាចធ្វើអោយសឹកធ្មេញ បន្ទាប់ពីការប្រើវាក្នុងរយ:ពេលយូរ។
ជាលទ្ធផលធ្វើអោយមានភាពស្រអាប់ និងការប្តូរពណ៌របស់ធ្មេញ។ ដើម្បីការពារការសឹកធ្មេញគឺ៖
-កុំបៀម និងក្រេបភេសជ្ជះទាំងយឺតៗ ក្នុងរយះពេលយូរ
-ចូរខ្ពុលមាត់ជាមួយនិងទឹក នៅពេលអ្នកផឹកហើយ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង