មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យមនុស្សចាស់ជាងវ័យ ហើយបញ្ហាទាំអស់នេះវាបានទាក់ទាងជាមួយស្បែក និងសម្រស់ដែលចាស់ជាងវ័យ។ ខាងក្រោមនេះជាមូលហេតុមួយចំនួន ដែលធ្វើឲ្យលោកអ្នកចាស់ជាងវ័យ៖
១– គេងមិនគ្រប់គ្រាន់
សារពាង្គកាយរបស់មនុស្សយើងបានផ្អាកដំណើរការទាំងអស់ ខណៈពេលកំពុងគេងលង់លក់ស្កប់ស្គាល់។ ជាទូទៅមនុស្សពេញវ័យត្រូវកាគេងពី ៦ទៅ៨ ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះរាងកាយរបស់យើង បានត្រៀមលក្ខណៈជាស្រេចសម្រាប់ដំណើរការនៅថ្ងៃស្អែក តែបើយើងគេងមិនគ្រប់គ្រាន់ វាធ្វើឲ្យថាមពលក្នុងខ្លួនថយចុះ។
២– ត្រូវអាកាសធាតុខ្លាំង
ការប៉ះពាល់ផ្ទាល់ជាមួយអាកាសធាតុខ្លាំង យ៉ាងញឹកញាប់ដូចជាក្តៅខ្លាំងពេក ត្រជាក់ខ្លាំងពេក សើមឬស្ងួតខ្លាំងពេក វាបានបំផ្លាញកោសិការស្បែក ដែលនេះហើយជាហេតុផលធ្វើឲ្យចាស់ជាងវ័យ។
៣ – ទទួលទានទឹកមិនគ្រប់គ្រាន់
ទឹកពិតជាមានសារធាតុសំខាន់ ក្នុងសារពាង្គកាយរបស់មនុស្សយើង ដែលមានប្រហែល ៦០ភាគរយ ។ ការទទួលទានទឹកមិនគ្រប់គ្រាន់ វាអាចបណ្តាលឲ្យរាងកាយដំណើរការមិនល្អ ជាពិសេសស្បែករបស់អ្នកស្ងួតគ្មានសំណើម មើលទៅមិនស្រស់ថ្លា។
៤– កង្វះសារធាតុចិញ្ចឹម
អាហារពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះ សម្រស់ស្រស់ផូរផង់នៅពេលដែលយើងញុំា មានតុល្យភាពក្នុងរាងកាយ និង អាហារឲ្យមានសមភាព។
៥– ការផឹកស្រា និង ជក់បារី
ការប្រព្រឹត្តិចំពោះស្រា និងបារី វាបណ្តាលឲ្យរាងកាយជួបបញ្ហាកង្វះជាតិទឹកក្នុងខ្លួនយ៉ាងខ្លាំង ហើយវាក៏បណ្តាលឲ្យចាស់ជាងវ័យ។
៦– ការអផ្សុក និងអារម្មណ៍អវិជ្ជមាន
ការគិតអវិជ្ជមាន និងមានអារម្មណ៍ស្រ្តេស វាបានធ្វើឲ្យចិត្តគំនិតអារម្មណ៍ នឹងទង្វើមានបញ្ហាស្មុកស្មាញញឹកញប់ និងអ្វីមិនឃើញ ដូចចេ្នះវាធ្វើឲ្យខួរក្បាលមិនបានសម្រក់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង