CamNews

គ្រោះថ្នាក់ 

រំលោភបានសម្រេច ក្នុងឡាន នាសួនច្បារ ក្រៅផ្ទះ ក្រោយ Chat ស្គាល់គ្នា បាន ៥ ថ្ងៃ

ស្ទើរតែមិនគួរអោយជឿ ៖ វ័យ ៣៩ ឆ្នាំ បុរសម្នាក់ ប្រឈមមុខនឹងការចោទប្រកាន់ បទល្មើសចាប់ រំលោភ អនិតិជន វ័យទើបតែ ១២ ឆ្នាំ នៅចំណតរថយន្ត​ ៣ថ្ងៃក្រោយ បន្ទាប់ពីពួកគេបានស្គាល់គ្នា តាមរយៈបណ្តាញសង្គម មាននៅលើប្រព័ន្ធអ៊ិនធើណេត ។

ក្រោយពីឆ្លើយឆ្លងពាក្យសម្តី តាមសារអេឡិចត្រូនិច ជាមួយនឹងជនរងគ្រោះ ជនជាប់ចោទ លោក Lee Seow Peng ដែលធ្លាប់បានប្រើឈ្មោះ Lucifer នៅក្នុង    បណ្តាញ សង្គម មានពេលមួយនោះ លោកបានបើករថយន្តទៅទទួលយក ជនរងគ្រោះ ដែលជាក្មេងស្រី សិស្សសាលា វ័យទើបតែ ១២ ឆ្នាំ នៅសាលារៀនរបស់នាងតែម្តង ។ បន្ទាប់  ពី  ទៅ ទទួល នាង តូចជិះរថយន្ត ក្រោយមកទៀត លោក Lee បានបើករថយន្តទៅកាន់សួនច្បារ  Chinese Garden ដែលបើកទូលាយអោយរថយន្ត ជិះចូលនិងសំចត ភ្លាមៗលោក Lee ក៏បានចាប់  រំលោភនាងតូច នៅកៅអីផ្នែកខាងក្រោយតែម្តង ។


របាយការណ៍ បញ្ជាក់អោយដឹងថាក្រោយមកទៀតជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួនពីសំណាក់ មន្រ្តីមានសមត្ថកិច្ច បន្ទាប់ពី ម្តាយជនរងគ្រោះ បានប្រទះឃើញ  សារអេឡិចត្រូនិច កូនស្រីរបស់ ខ្លួនឆ្លើយឆ្លងជាមួយនឹងលោក Lee ដែលព្យាយាម រៀបចំវេលា   ល្អណាមួយផ្សេងទៀត សុំណាត់ ជួបនាង ៥ ថ្ងៃក្រោយ បន្ទាប់  ពី ជំនួបលើកដំបូង  ។  ពាក់ព័ន្ធ នឹងការប្រព្រឹត្តិបទល្មើលលើកនេះ លោក   Lee  ប្រឈមមុខ នឹង ការ  កាត់ទោស ៣ ករណី ក្នុងនោះ រួមមានដូចជា ចាប់រំលោភ និង បំពានផ្លូវភេទអនិតិជន ក៏ដូចជា អោយក្មេងតូច    ប្រព្រឹត្តិសកម្មភាព ស្មោគគ្រោកជាដើម ។ ទោះ ជាយ៉ាងណាក៏ដោយចុះ ជនជាប់ចោទ លោក Lee អះអាងថា លោកពុំមានទោសកំហុស ពាក់ព័ន្ធ នឹងការចោទប្រកាន់ទាំង ៣ នេះ នោះទេ ពោល ការ  តស៊ូក្តីនៅ តែមានភាពចម្រូងចម្រាស់ រហូត មកដល់បច្ចុប្បន្នភាព ខណៈសវនាការ ជំនុំជម្រះ បើក   ស៊ូក្តី ជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ភាព ក្រោយពីករណីរំលោភខាងលើបានកើតឡើង អំឡុង  ខែ ឧសភា ឆ្នាំ ២០១២ នៅឯ Chinese Garden សឹង្ហបុរី ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong FB WeChat