CamNews

មិនគួរឲ្យជឿ 

ជាវីដេអូ អព្ភូតហេតុ ស្ទើរតែមិនគួរអោយជឿ រន្ធត់បំផុត ខណៈល្បីតាមប្រព័ន្ធ អ៊ិនធើណេត ក្នុងរយៈពេល ២៤ ម៉ោង

ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូចវ័យទើបតែ ៦ ឆ្នាំ ត្រូវ  បាន រកអោយឃើញថា គេពិតជាមាន សំណាងខ្ពស់ជាខ្លាំង ពោល បានរួចផុតពីការស្លាប់បាត់បង់ជីវិត ដ៏អច្ឆរិយៈបំផុត ដោយ រស់រាន មាន ជីវិតដដែល បើទោះជាត្រូវឡាន បើកកិន ពីលើក៏ដោយចុះ កាលពីថ្ងៃពុធ  កន្លង ទៅនេះ នៅឯទីក្រុង Jining នាខេត្ត Shandong ភាគខាងកើតប្រទេសចិន ។

របាយការណ៍ បញ្ជាក់បានថា ហេតុការណ៍គ្រោះថ្នាក់ រថយន្តពណ៌ក្រហម  បើកកិនក្មេងប្រុសតូចវ័យ ទើបតែ ៦ ឆ្នាំ ស្រស់ៗយ៉ាងដូច្នេះ បានកើតឡើង នៅវេលាម៉ោង ១០ និង ៥១ នាទីព្រឹក ម៉ោងនៅក្នុង ប្រទេសចិន នៅឯទីធ្លាមុខផ្ទះ ផ្នែកម្ខាងនៃចំណីផ្លូវ ខណៈក្មេងប្រុសតូច កំពុងតែអង្គុយលេង Lego។

អ្វីដែលមិននឹកស្មានដល់នោះគឺថា ក្រោយពីកើតមាន  ឡើង នូវគ្រោះថ្នាក់ ក្មេងប្រុសតូច បានងើបរត់ ធ្វើព្រងើយ ជាជាង ការស្លាប់បាត់បង់ជីវិតនៅកន្លែង ។  សេចក្តីរាយការណ៍   បញ្ជា ក់ថា  ភ្លាមៗនោះ ក្មេងប្រុសដែលជាជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ចាប់បញ្ជូនទៅមន្ទីរពេទ្យខណៈគេទទួលរងរបួស ស្រាលតែប៉ុណ្ណោះ ។

សម្តីជីតា ជនរងគ្រោះ ក៏ដូចជា សមាជិក ក្រុមគ្រួសារ ក្រោយពីបានមើលខ្សែ  អាថ៍វីដេអូ  ពួកគេ ពិត ជាមានភាពភ័យរន្ធត់ជាខ្លាំង ខណៈលាន់មាត់អោយដឹងថា គេពិតជាសំណាងជាខ្លាំង  ។ ដោយឡែក មន្រ្តីប៉ូលីសចរាចរណ៍ ក៏បានពន្យល់ ពីមូលហេតុ ដែលនាំអោយគេ នៅមានជីវិត ក៏ដោយសារតែ រថ យន្តមិនមានសភាព ទាបខ្លាំង ខណៈពេលដែល ក្មេងប្រុស គេនៅមានមាឌតូច នៅ ឡើយ និងម្យ៉ាង វិញទៀត គេត្រូវកិនពីក្រោមឡានចន្លោះ កង់ទាំងពីរ ទាំងអស់នេះហើយ ដែល  ជា កត្តា  នាំអោយគេ នៅរស់រានមានជីវិត ស្ទើរតែមិនគួរអោយជឿ យ៉ាងដូច្នេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឥណ្ឌាធីវីញូវ


Tags: Int news World news Breking news Unt news China Hong Kong