ព័ត៌មានអន្តរជាតិ ៖ គណៈ កម្ម ការអន្តរជាតិ កាក បាទក្រហម The International Committee of the Red Cross ហៅកាត់ថា ICRC គ្រោងនឹងបញ្ជូនយន្តហោះ ផ្តល់ជំនួយពីរ គ្រឿងទៅកាន់ទីក្រុង Sanaa ប្រទេស យេម៉ែន ។
គួរបញ្ជាក់ថា ICRC ទទួលបានការអនុញ្ញាតអោយមានការចុះចតនូវយន្តហោះផ្ទុកបុគ្គលិកសុខាភិបាល៉ ក៏ដូចជាសម្បទា វេជ្ជសាស្រ្ត នៅក្នុងប្រទេសយេម៉ែនខណៈប្រទេសនេះកំពុងតែជួបគ្រោះអាសន្នមនុស្ស ជាតិ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យេម៉ែន អាចជួបគ្រោះអាសន្នមនុស្សជាតិខាងលើបាន ក្រោយពីមានការវាយប្រហារ រយៈពេល ១២ យប់ជាប់ៗគ្នា ទៅលើក្រុមបះបោរ Houthi ពីសំណាក់ក្រុម វាយប្រហារតាមអាកាស ដឹកនាំដោយ អារ៉ាប់ប៊ីសាអ៊ូឌីដ ។
ការវាយប្រហារ គឺមានភាពតានតឹងខ្លាំង នៅភាគខាងត្បូង កំពុង ផែ Aden ខណៈកងកម្លាំងរដ្ឋាភិបាល កំពុងតែមានបញ្ហាប្រឈមជាមួយនឹង ក្រុម បះបោរខាងលើ ។ របាយការណ៍ ពីអង្គការ សហប្រជាជាតិ អោយដឹងថា មនុស្ស ច្រើនជាង ៥០០ នាក់ ត្រូវបាន សម្លាប់ ក្នុង រយៈពេល ២ សប្តាហ៍ចុងក្រោយនេះ នៅក្នុងប្រទេស យេម៉ែន ។ ICRC បំភ្លឺយ៉ាងច្បាស់អោយដឹងថា ខ្លួននឹងបញ្ជូនយន្តហោះដឹកទំនិញ ផ្ទុក ទៅដោយសម្បទាវេជ្ជសាស្រ្ត និង យន្តហោះធន់ តូច មួយគ្រឿងទៀត ផ្ទុកបុគ្គលិក មនុស្សធម៌ ។ ទោះ ជាយ៉ាងណាក៏ដោយចុះ នៅរង់ចាំសេចក្តីសម្រេច ក្នុង ការបញ្ជូនក្រុមជំនាញវះកាត់ ធ្វើដំណើរតាមទូក ចូលទៅក្នុងក្រុង Aden ។
អ្នកនាំពាក្យ បំភ្លឺបន្ថែមអោយដឹងថា ៖ មានសេចក្តី ព្រមានលើកឡើង អោយដឹងថា ស្ថានភាព មនុស្ស ជាតិ នៅក្នុងទីក្រុង គឺមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ។ ជាការពិត មនុស្សរាល់គ្នា ពុំអាចចេញទៅខាង ក្រៅទិញម្ហូបទទួលទានបាននោះទេ ហើយពួកយើងបានដឹងថា មានបញ្ហាកង្វះខាតទឹក នៅក្នុងទីក្រុង ពីព្រោះ ប្រព័ន្ធទុយយោទឹកចែកចាយ ត្រូវបានបំផ្លាញបាត់ ទៅ ហើយ ពិតណាស់ ពួកយើងកំពុងតែព្យា យាមធ្វើអោយបានតាមលទ្ធភាព ប៉ុន្តែ ស្ថានភាពជាក់ស្តែង ពិតជាលំបាកខ្លាំងជាទីបំផុត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី