CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់មួយនាក់ របួស ៧៥ នាក់ ខណៈផ្ទុះឆេះរោងចក្រគីមី មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៧៥
នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់  និង ស្រាល ​ បន្ទាប់ពីការផ្ទុះឆេះរោងចក្រគីមីមួយ
កន្លែង   ក្នុងរដ្ឋ  Louisiana  សហរដ្ឋអាមេរិក  កាលពីថ្ងៃព្រហស្បត្តិ៍  ម្សិលមិញនេះ  នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ    ពីគេហទំព័រមានបរទេស  CNN  ដែលទើបតែបាន
ចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

ក្រុមអាជ្ញាធរពាក់ព័ន្ធ បានស្នើអោយប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់កើតហេតុ កុំចាក
ចេញពីគេហដ្ឋាន  ដើម្បីជាការជៀសវាងការបំពុល  បន្ទាប់ពីមានការផ្ទុះរោងចក្រគីមីមួយ
នេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះដែលបាន
ស្លាប់បាត់បង់ជីវិតផងដែរ ដោយគាត់មានឈ្មោះ Zachary Green វ័យ ២៩ ឆ្នាំ។យ៉ាងណា
មិញ បើយោងតាមសម្តី លោកស្រី   Christina Stephens  អ្នកនាំពាក្យ  មកពីការិយាល័យ
សុខាភិបាល ប្រចាំរដ្ឋ Louisiana អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧៥ នាក់ បាន
រងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទេវហេតុផ្ទុះឆេះ រោងចក្រគីមីមួយនេះ។

គួររំឭកផងដែរថា   បើយោងតាមសេចក្តីរាយការណ៍ពីមន្ទីរពេទ្យ  ក៏បានអះអាងអោយដឹង
ផងដែរថា ក្នុងចំណោមជនរងគ្រោះទាំង ៧៥ នាក់នោះ ៣ នាក់  ពិតជាទទួលរងរបួសធ្ងន់
ធ្ងរមែនទែន  តែពុំមានការគំរាមគំហែង ដល់អាយុជីវិតនោះទេ  ។   ផ្ទុយទៅវិញ មូលហេតុ
ដែលបានបណ្តាលអោយមានការផ្ទុះឆេះរោងចក្រគីមីមួយនេះ មិនទាន់បានដឹងច្បាស់នៅ
ឡើយទេ ស្របពេលដែលស្ថិត នៅក្រោមការតាមដានស៊ើបអង្កេត   របស់ក្រុមមន្រ្តីជំនាញ
នៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN 


Tags: international news strange news unbelievable news pic