ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈ
ពេលដែលមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺគ្រាន់តែទទួលរងរបួសរាងធ្ងន់បន្តិច
តែប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារ ពីសំណាក់បាឡែនយក្សរបស់ពិភពលោក ដែល
មានប្រវែងដល់ទៅ ១៥ ម៉ែត្រ ទំហំសឹងតែប៉ុនឡានក្រុងពីរជាន់ទៅហើយនៅឯឈូងសមុទ្រ
Bondi ប្រទេសអូស្រ្តាលី នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ។
លើសពីនេះ បើតាមការដកស្រង់អត្ថបទផ្សាយ ពីប្រភពសារព័ត៌មានដដែលនេះ បានគូស
បញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសម្នាក់ ដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា
Bishan Rajapakse ។ គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ បន្ទាប់ពីបានដឹងថា លោក Bishan
ត្រូវបានបាឡែនយក្សបើកការវាយប្រហារហើយនោះ ក្រុមជូយសង្គ្រោះក៏បានចេញយុទ្ធនា
ការរបស់ខ្លួន ដោយបានស្ទុះទៅស្រង់ជនរងគ្រោះចេញពីផ្ទៃទឹក និង បញ្ជូនទៅកាន់មន្ទីរ
ពេទ្យSt Vincent’s Hospital ។
លោក Bishan បញ្ជាក់ថា លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលមួយ
រំពេចនោះ មានកន្ទុយត្រីដ៏ធំមួយ បានវាយបោកគាត់ចូលទៅក្នុងផ្ទៃទឹក ហើយគាត់ពិតជា
មិនធ្លាប់បានឃើញបាឡែនយក្សដ៏ធំបែបនេះ នៅជិតបំផុតផ្ទាល់ភ្នែកបែបនេះនោះទេ ខាង
ក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីទាំងអស់គ្នាណា៎ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ