CamNews

ព័ត៌មានអន្តរជាតិ 

អតីតមេបាតុករថៃ លោក ស៊ូថេប សឹកនៅថ្ងៃអង្គារនេះ

បាងកក៖ អតីតមេដឹកនាំ ចលនាផ្តួលរំលំរដ្ឋាភិបាល លោក ស៊ូថេប ថងស៊ូបាន បានលាចាក សិក្ខាបទ ហើយកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០១៥ នេះ បន្ទាប់ពីបានបួសធ្វើជា ព្រះសង្ឃ អស់រយៈពេញមួយវស្សា ទៅតាមពាក្យសម្បថ ក្រោយពីបានសម្រេចការផ្តួលរំលំ លោកស្រីអតីតនាយករដ្ឋ មន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីខែឧសភា ឆ្នាំ ២០១៤ នោះ។

លោក ស៊ូថេប ដែលធ្លាប់កាន់តំណែង ជាឧបនាយករដ្ឋមន្ត្រី និង ជាអតីតសមាជិកសភា របស់គណបក្សប្រជាធិបតេយ្យ បានបួសធ្វើជាសង្ឃនៅក្នុងវត្តមួយនៃ ខេត្តស៊ូរ៉ាត ថានី ភាគខាង ត្បូងប្រទេសថៃ។ ការបួសនេះ គឺសមស្របទៅតាមប្រពៃណី នៃការគោរពព្រះពុទ្ធសាសនារបស់ថៃ ដែលតម្រូវឲ្យមនុស្សប្រុសបួសរៀន យ៉ាងហោចណាស់ក៏បានម្តងដែរក្នុងមួយជីវិត។

សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានដកស្រង់សម្តីលោក ស៊ូថេប ក្រោយការសឹក នោះថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើ មូលនិធិនៃប្រជាជនដើម្បីកម្រែទម្រង់ លទ្ធិប្រជាធិបតេយ្យដែលជាអង្គការមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដើម្បីសម្រេច គោលដៅនានា ដែលលោកនឹងប្រកាសក្នុងពេលឆាប់ៗខាងមុខ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand CNA Rohingya