បើតាមប្រភពព័ត៌មានដែលចេញផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានអោយដឹងថា
ភាគរយនៃការកើនឡើងកម្តៅ ដែលនាំអោយមានភាពរាំងស្ងួត នៅសហរដ្ឋអាមេរិកក្នុង
ឆ្នាំនេះ កើនឡើងខ្ពស់ជាងឆ្នាំណាៗទាំងអស់ ចាប់តាំងពីខែ ធ្នូ ឆ្នាំ ១៩៥៦ មក ។
គួរបញ្ជាក់ផងដែរថា ភាពរាំងស្ងួតហូតហែងនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ អាក្រក់ជាងឆ្នាំណា
ៗ ទាំងអស់ ក្នុងអំឡុងរយៈពេលជាង ៥០ ចុងក្រោយនេះ ។ លើសពីនេះទៅទៀត បើយោងទៅ
តាមអ្នកផ្លូវការមកពី National Oceanic and Atmospheric administration បានអោយដឹងថា ភាពរាំង
ស្ងួតមួយនេះ បានកើនឡើងដល់ទៅ 55% ឯណោះ នៅទូទាំងទ្វីបអាមេរិកទាំងមូល នាដំណាច់ខែ
មិថុនានេះ។
ទន្ទឹមនិងពេលនេះដែរ របាយការណ៍ក៏បានបញ្ជាក់អោយដឹងដែរថា ផលដំណាំរបស់ប្រទេសមួយ
នេះ ពោលគឺ ពោត និង សណ្តែកសៀង ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ក្នុងអំឡុងខែ មេសា
ដល់ខែ មិថុនានេះ ។ ទាក់ទិននឹងបញ្ហាមួយនេះ បើតាមសម្តីអ្នកព្យាករណ៍ បានអោយដឹងថា នា
ប៉ុន្មានសប្តាហ៏ខាងមុខនេះ និងមិនមានភ្លៀងធ្លាក់ច្រើនណាស់ណាអ្វីនោះទេ។
កាលពីសប្តាហ៏មុន បើតាមសេចក្តីប្រកាស បានអោយដឹងថា មានរដ្ឋដល់ទៅ ២៦ រដ្ឋ ឯណោះ
ដែលត្រូវបានគេអះអាងថា មានផលប៉ះពាល់យ៉ាងខ្លាំង ទាក់ទងនិងភាពរាំងស្ងួតមួយនេះ ហើយ
ត្រូវអោយបានគេដឹងថា វាគឺជាផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត៕
ដោយ ៖ មង្គល
ប្រភព ៖ news.sky