CamNews

ព័ត៌មានអន្តរជាតិ 

Ebola នឹងក្ស័យទៅវិញ នាពាក់កណ្តាលឆ្នាំក្រោយ "លោក បាន គីមូន"

ព័ត៌មានអន្តរជាតិ ៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក បាន គីមូន បានបញ្ជាក់យ៉ាងក្តែងៗអោយ ដឹងថា ករណីផ្ទុះឡើងនូវមេរោគអត្តឃាត ដ៏កាចសាហាវ Ebola អាចនឹងបញ្ជប់  ការរាលដាលរបស់ខ្លួន នៅពាក់កណ្តាលឆ្នាំក្រោយនេះ ប្រសិនបើពិភពលោក ពន្លឿនការឆ្លើយតបរបស់ខ្លួន ។


ទំព័រសារព័ត៌មានប៊ីប៊ីស៊ី បន្តអោយដឹងថា លោកបានគីមូន បានធ្វើការប្រកាសព្រមានបើទោះបីជាអត្រា នៃករណីនៅក្នុងទ្វីបអាហ្វ្រិកភាគខាងលិច មានការធ្លាក់ចុះក៏ដោយចុះ ក្នុងនោះ ថ្មីៗនេះ មនុស្ស ៦នាក់ ផ្សេងទៀត មកពីប្រទេសម៉ាលី ទើបតែស្លាប់ ដោយ Ebolaបានធ្វើអោយមានការព្រួយបារម្ភស៊ីជម្រៅជា ខ្លាំង ។

ដោយឡែក ប្រធានបេសកម្មអង្គការសហប្រជាតិជាតិ ប្រឆាំង Ebola    លោក  Anthony Banbury គូស បញ្ជាក់អោយដឹងថា ពិភពលោក គឺនៅឆ្ងាយនៅឡើយ ក្នុងការ    វាយបកវីរុស  កាចសាហាវមួយនេះ ។ បណ្តាប្រទេស នាទ្វីបអាហ្រ្វិក រួមមានដូចជា Guinea, Sierra Leone និង Liberia រងនូវឥទ្ធិពលអាក្រក់  ជាខ្លាំង ដោយវីរុស Ebola ដ៏សាហាវមួយនេះ ។


ជនរងគ្រោះ ច្រើនជាង ៥,៤០០ នាក់ បានស្លាប់​បាត់បង់ជីវិត មក  ពី  ប្រទេសទាំងបីខាងលើនេះ ស្រប ពេលដែលបណ្តាប្រទេសមួយចំនួន ដូចជា នីហ្សេរីយ៉ា ម៉ាលី អេស្ប៉ាញ និង សហរដ្ឋអាមេរិក បានចូល ដៃចូលបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរទាំង ៣ ខាងលើនេះ ។ នៅក្នុងការវិវត្តន៍ផ្សេងពីគ្នានេះ មន្រ្តីប៉ូលីស ប្រទេស ល៊ីបេរ៊ី អោយដឹងថា បណ្តាឆ្នេរសមុទ្រ របស់ប្រទេសនេះ នឹងត្រូវបិទ ចាប់ពីថ្ងៃទី ២៩ វិច្ឆិកានេះ តទៅ រហូតដល់មានសេចក្តីប្រកាសថា Ebola លែងមានវត្តមានទៀតហើយ នៅ  ក្នុងប្រទេស ល៊ីបេរ៊ី តួ យ៉ាងនៅក្នុងសេចក្តីថ្លែងការណ៍ ប៉ូលីសបញ្ជាក់យ៉ាងច្បាស់អោយដឹងថា នរណាម្នាក់ក៏ដោយចុះបើមាន ការរកឃើញថាបានចូលទៅលេង ឆ្នេរសមុទ្រដោយមានារំលោភបំពាននោះ នឹងត្រូវជាប់ទោស ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US