ព័ត៌មានកំសាន្ត ៖ នៅក្នុងកិច្ចសម្ភាសមួយជាមួយនិងទស្សនាវដ្តី Bon Appétit បានបង្ហោះកាលពីថ្ងៃអង្គារ តារាស្រីដែលមានវ័យ ២៣ ឆ្នាំ នាងបានធ្វើការបង្ហាញប្រភេទម្ហូបអាហារសំរន់ដែលនាងចូលចិត្ត និងនៅលើឡានក្រុងក្នុងដំណើរទស្សនកិច្ចរបស់នាង ។
នាងបាននិយាយថា គ្រាន់តែទឹកនិង ជ្រកត្រាំគឺបរិបូរណ៍ហើយសម្រាប់នាង ហើយរឿងទាំងនេះ គឺជារឿងធម្មតាហើយរបស់នាង ។
នៅលើឡានក្រុងក្នុងដំណើរទស្សនកិច្ចរបស់នាង នាងបាននិយាយថា នាងមាន Hot Cheetos និង សូកូឡា ។
ទោះបីជាយ៉ាងណាក៍ដោយ Gomez បានប្រាប់គេហទំព័រ EW.com កាលពីដើមខែនេះ បានឲ្យដឹងថា នាងធ្លាប់បរិភោគ pot pie, Hot Cheetos, Gatorade, Red Bull, ប៉ុន្តែអ្វីដែលនាងត្រូវការដំបូងគេបង្អស់នោះគឺ pep ប៉ុន្តែអ្នកដែលគ្រូបង្ហាត់នាង មិនអនុញ្ញិតឲ្យនាងបរិភោគវាទេ ប៉ុន្តែនាងនៅតែបរិភោគ pot pie ដដែល គ្រាន់តែនាងមិនបានបរិភោគជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ ។
តារាស្រីរូបនេះថែមទាំងបានប្រាប់ទស្សនាវដ្តី Bon Appétit ខណៈពេលដែលនាងកំពុងតែនៅលើឡានក្រុងរបស់នាងថា នាងចូលចិត្តអាហារថៃ នឹងមុខម្ហូបចា ឬ ចៀនដែលធ្វើពីសាច់មាន់ ដូចជា KFC ជាដើម ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ eonline