CamNews

តារា 

ទោះបីកំពុងផ្ទុះរឿងរ៉ាវទាក់ទងស្វាមីគេមុនលែងលះ ក៏នាង Matt Peeranee នៅតែអំពាវនាវហ្វេនឲ្យធ្វើរឿងនេះ

ថៃ ៖ តាំងពីបែកធ្លាយរឿងរ៉ាវស្នេហាជាមួយនិងពោះម៉ាយសេដ្ឋីលោក Songkran Tejanarong រួចមក នាង Matt Peeranee ហាក់ទទួលរងការរិះគន់ជារឿយៗនៅលើគណនីអុិនស្រ្តាក្រាម ។ មិនត្រឹមតែប៉ុណ្ណោះក៏មានហ្វេនមួយចំនួនក៏បានបញ្ចេញមតិយោបល់ខ្លាំងៗទៅលើរូបនាងថា ជាស្រ្តីយកស្វាមីគេជាដើម ។ 

ទោះបីកំពុងផ្ទុះរឿងរ៉ាវទាក់ទងស្វាមីនាង Aff Taksaorn មុនលែងលះក៏ពិតមែន ប៉ុន្តែនាង Matt Peeranee នៅតែអំពាវនាវហ្វេនឲ្យទស្សនារឿងភាគរបស់នាងដែលមានចំណងជើងថា "My Love From Another Star" ។ នេះបើយោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅក្នុងកម្មវិធី Cartier Precious Garage ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Songkran Tejanarong Aff Taksaorn Matt Peeranee