CamNews

មិនគួរឲ្យជឿ 

ជាវីដេអូ គ្រោះថ្នាក់រន្ធត់បំផុត ល្បីខ្លាំង ក្នុងអ៊ិនធើណេត តែត្រូវចាំថា "មិនសំណាង គ្រប់ពេលនោះទេ"

ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបេក្ខភាព ខ្សែអាថ៍វីដេអូខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍  ដ៏គួរ    អោយរន្ធត់​​ មួយ បានកើតឡើង នៅស្តុបចរាចរណ៍ មួយ កន្លែង អាចកើតឡើងទៅបាន ដោយសារតែ ការមិនគោរពច្បាប់ ចរាចរណ៍  ពោល  បើក បំពានភ្លើង ក្រហម តួយ៉ាង ម៉ូតូ មួយគ្រឿង បើទោះជាភ្លើងក្រហម ផ្តល់ជាសញ្ញាអោយឈប់ក៏ដោយចុះ តែបុរស ជាអ្នកបើកបរ នៅតែជំនះ បន្ថែមល្បឿន ទៅមុខ ជាជាងការឈប់ តើគាត់ប្រញាប់ ឬក៏យ៉ាងណា ? ឬ ក៏ប្រញាប់ចូលពេទ្រ ជាលទ្ធផល គ្រោះថ្នាក់​ ពិតជាបានកើតមានឡើង  ពិត  ប្រាកដមែន ពោល ម៉ូតូ របស់គាត់ត្រូវរថយន្តបុក ទាំងកម្រោល និង ពេញមួយកំហឹង តែជា សំណាងល្អ បុរសជាជនរងគ្រោះ បានហោះផ្លោងឡើងទៅលើរថយន្ត ដោយរថយន្តទាំងពីរគ្រឿងបានទ្រគាត់និងរួចផុតពីការប៉ះទង្គិច ក្បាលដោយសារការពាក់មួកសុវត្ថិភាព ។ មានការលើកឡើង អោយដឹងថា ចូរកុំស្រមៃថា លោកអ្នក មានសំណាង គ្រប់ពេលនោះទេអី ដូច្នេះ​ត្រូវតែ​ គោរព ភ្លើងសញ្ញា  ចរាចរណ៍ ច្បាប់ចរាចរណ៍ ដោយ ត្រូវតែពាក់មួកសុវត្ថិភាព ជាដើម ៕

 

ដោយ ៖ កុសល


Tags: Video news Liveleak Youtube Big boy USA US