ថៃ ៖ ក្រៅពីអាជីពជាតារាសម្តែងរួចមកហើយ គូស្នេហ៍ដែលកំពុងតែជួបរឿងរកាំរកូសមិនឈប់ គឺលោក Golf Pichaya និងនាង Kwan Usamanee បានបើកមុខជំនួសរួមគ្នាថែមទៀតផង ។
ហើយថ្មីៗនេះបានលេចលឺដំណឹងថា តារាសម្តែងថៃទាំងពីរដួងនេះ បានបែកគ្នាជាថ្មីម្តងទៀត ព្រោះម្តាយរបស់នាង Kwan Usamanee បានណែនាំជនជាតិបរទេសម្នាក់ឲ្យស្គាល់នាង ខណៈពេលដែលនាងកំពុងតែទាក់ទងគ្នាជាមួយនិងលោក Golf Pichaya ។
តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះបាននិយាយថា មុនពេលបែកបាក់គ្នា លោកនិងអតីតមិត្តប្រុសមានបញ្ហាជាច្រើនដែលមិនអាចឲ្យពួកគេបន្តទំនាក់ទំនងនៅមុខជាមួយគ្នាទៀតបាន ។ រីឯរឿងព័ត៌មានដែលចុះផ្សាយថា លោកបានក្បត់ចិត្តសង្សារទៅមានអ្នកថ្មី ជាមួយនិងតារាស្រីទើបរះ វាមិនមែនជាការពិតទេ ព្រោះក្នុងឆ្នាំ ២០១៧ លោកបានសម្តែងតែជាមួយនិងតារាសម្តែង ដែលជាសុទ្ធតែជាតួចាស់ៗទាំងអស់ ។
អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលបំផុតគឺ លោក Golf បាននិយាយថា ម្តាយរបស់ Kwan បានទាមទារថ្លៃបណ្តាការចំពោះការចូលស្តីកូនរបស់គាត់ដល់ទៅ ជាង ២ លានដុល្លារ ប៉ុន្តែលោកមិនដឹងថា គ្រាន់តែជាពាក្យសម្តីលេងសើច ឬនិយាយការពិតនោះទេ ។
ទទ្ទឹមនឹងរឿងនេះ លោក Golf បានដឹងថា ម្តាយរបស់ Kwan បានណែនាំកូនស្រីអោយទៅទទួលទានអាហារពេលល្ងាចជាមួយនិងជនបរទេសម្នាក់ កាលថ្ងៃបុណ្យណូអែល ឆ្នាំ ២០១៧ ទាំងដឹងថា អ្នកទាំងពីរកំពុងតែទាក់ទងគ្នា ។
ចំនែកឯជនបរទេសម្នាក់នោះប្រហែលជាមិនដឹងថា Kwan មានលោកជាសង្សារនោះទេ ព្រោះលោករស់នៅប្រទេសក្រៅ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar