ថៃ ៖ បន្ទាប់ពីតារាចម្រៀងនិងតារាសម្តែងលោក Golf Pichaya និងមិត្តស្រីគឺនាង Kwan Usamanee បានបែកគ្នាដោយសារតែ តារាប្រុសរូបនេះ លួចក្បត់ចិត្តសង្សារ ព្រោះមានដៃគូថ្មីដែលជាតារាសម្តែងស្រីល្បីឈ្មោះម្នាក់ទៀត ។
ដើម្បីបញ្ជាក់ថាខ្លួននៅស្អាតស្អុំ លោក Golf Pichaya បានបង្ហោះសារមួយនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "អូ!! ឆ្នាំនេះខ្ញុំសម្តែងខ្សែភាពយន្តតែជាមួយនិងតារាស្រីនាង Saiparn Apinya និង Poo Praiya ប៉ុណ្ណោះ។ ហើយចុះអ្នកណាទៅដែលជាតារាកំពុងរះខ្លាំង ដូចនៅក្នុងព័ត៌មានចុះផ្សាយ? ការពិតទៅតារាស្រីទាំងពីរដែលខ្ញុំបានសម្តែងជាមួយនៅក្នុងឆ្នាំនេះ គឺរះខ្លាំងកាលពីពួកគាត់មានអាយុជាង ១០ ឆ្នាំមកម្ល៉េះ។ សូមពិនិត្យព័ត៌មានអ្នកឯងឡើងវិញ មុនពេលសរសេរ កុំចេះតែបំផ្លាញកត្តិយសរបស់អ្នកដទៃ" ៕
-ចុចអាន ៖ ឃើញស្រលាញ់គ្នាសឹងអី តែបែរជាលោក Golf ហ៊ានក្បត់ចិត្តមិត្តស្រីដោយវិធីនេះ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews