ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ពីសារព័ត៌មានរុស្ស៊ី អ័រតេ ចុះ ផ្សាយឲ្យដឹងថា នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានអះអាង ថាប្រធានឃោសនារបស់ក្រុមខ្លួន ពិតជាស្លាប់ពិតប្រាកដមែន ខណៈត្រង់ចំនុចនេះ មន្ទីរបច្ច កោណសហរដ្ឋអាមេរិក បានលើកឡើងកាលពីខែកញ្ញាកន្លងទៅនេះ ថាប្រធានឃោសនារបស់ ISIS ត្រូវបានកងកម្លាំងទ័ពអាកាសដឹកមុខដោយអាមេរិក វាយប្រហារសម្លាប់បានហើយ នៅក្នុង ខេត្ត Raqqa ប្រទេសស៊ីរី ។
សេចក្តីថ្លែងការណ៍ ពី ISIS បានបង្ហោះនៅលើប្រព័ន្ធអនឡាញ ស្តែងឲ្យឃើញ ពីមរណទុក្ខក៏ដូច ជាការដឹងគុណទៅកាន់ Wa'il Adil Hasan Salman al-Fayad ដែលត្រូវបានគេស្គាល់ឈ្មោះថា Abu Mohammed al-Furqan ។ សេចក្តីថ្លែងការណ៍ ពី ISIS គឺសំដៅទៅលើរូបលោក ថាពិតជា ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈ ISIS ពុំបានបញ្ជាក់ច្បាស់ ពីទីតាំង ពេលវេលា ឬក៏មូលហេតុ ដែលប្រធានឃោសនា ISIS ស្លាប់ដោយរបៀបណានោះទេ នេះបើយោងតាមប្រភពសារព័ត៌ មាន Reuters ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ