ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារ សេវាស៊ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិក The US Secret Service កំពុង តែតាមដានស៊ើបអង្កេត សមាជិកភ្នាក់ងារ ជាន់ខ្ពស់ ២ រូប បន្ទាប់ពីមានករណីគ្រោះថ្នាក់រថយន្តនៅក្នុង សេតវិមាន សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យអោយ the Secret Service ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ប៊ីប៊ីស៊ី អោយដឹងថាករណីគ្រោះ ថ្នាក់រថយន្តបុកលើកនេះ បានកើតឡើងវេលាល្ងាច ថ្ងៃទី ៤ មីនា កន្លងទៅ។ សារព័ត៌មាន The Wash - ington Post ចុះផ្សាយអោយដឹងថា សមាជិកភ្នាក់ងារ ជាន់ខ្ពស់ ២ រូប បាន បុករថយន្ត បោលបុករនាំង ការពារសន្តិសុខ សេតវិមានទាំងកម្រោល បន្ទាប់ ចួលរួមកម្មវិធីជប់លៀង មានជាការផឹកជួបជុំជាដើម
គួររំឮកថា ករណីគ្រោះថ្នាក់លើកនេះ គឺជាករណីគ្រោះថ្នាក់អាម៉ាស់ ចុងក្រោយបំផុត ពាក់ព័ន្ធនឹងភ្នាក់ ងារដែលទទួលបន្ទុកការពារ ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា ។ សារព័ត៌មាន The Wash- ington Post បញ្ជាក់យ៉ាងច្បាស់ថា ភ្នាក់ងារជាន់ខ្ពស់ ២ រូបនោះ រួមមានលោក Mark Connolly រាប់រង ដោយទទួលបន្ទុកព័ត៌មានសន្តិសុខលម្អិត លោកប្រធានាធិបតី និង លោក George Ogilvie ទីប្រឹក្សា ជាន់ខ្ពស់នៃភ្នាក់ងារ ការិយាល័យ ទីក្រុង វ៉ាស៊ិនតោន ។ ពួកគេ ទាំ ង ២ នាក់ បានចូលរួម កម្មវិធីជប់ លៀងមួយនៅបារមួយកន្លែង ជិតនៅកន្លែងកើតហេតុ មុនពេលនឹងមានករណីគ្រោះថ្នាក់ រថយន្តបោល បុករនាំងការពារសន្តិសុខ សេតវិមាន កើតឡើង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី